ភ្នំពេញ ៖ ដោយសារតែការមានផ្ទៃពោះជាលើកដំបូងគឺជារឿងលំបាកសម្រាប់ស្រ្តីទូទៅ ព្រោះថាវាគឺជាលើកដំបូងនៅក្នុងជីវីត ដែលជួបរឿងបែបនេះ ។

ជាក់សម្តែងយើងក្រលេកមកមើលតារាសម្តែងស្រី អ្នកនាង គង់ ចន្ទស្រីមុំ បានរៀបរាប់នៅរឿងរ៉ាវខ្លះៗ ដែលជួបប្រទះនៅពេលដែលពពោះកូនដំបូង ដោយលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមថា អត់បានគេងរយះពេល 10ថ្ងៃជាងហើយ...ពេលនេះម៉ោង 4ភ្លឺហើយ ពេលណាទើបជា ខ្ញុំសុំខ្លាចហើយ វេទនាខ្លាំងណាស់ ក្អកម្តងៗ ឈឺអស់ពេញខ្លួន ដល់ថ្នាក់អង្គុយយំ.....មិនដឹងនិយាយយ៉ាងមិចអោយយល់ពីអារម្មណ៍មួយនេះ.....អ្នកដែលធ្លាប់ឈឺពេលពពោះច្បាស់ជាយល់ ៕
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!




ដោយ ៖ គន្ធា