មិនគួរអោយជឿ ៖ ជាការពិត រយៈពេលដ៏ខ្លី ប៉ុន្មានម៉ោង ចុង ក្រោយ នេះ នៅក្នុងបណ្តាញសង្គម ជា ពិសេស Twitter និង Facebook មានការពេញនិយម ជា ខ្លាំងជាមួយនឹង ល្បែង ដាស់ខ្មោច ខ្មៅដៃ មកសួរនាំ Charlie Charlie ខណៈល្បែង មួយនេះផ្ទាល់ មាន សភាពស្រដៀងខ្លាំង ទៅនឹងការលែង ល្បែងហៅខ្មោច នៅលើក្បារ Ouija ក៏ប៉ុន្តែ តើល្បែងមួយនេះ ផ្ទាល់មាន ប្រភពមកពីទីណាអោយពិត ប្រាកដ ។

ប្រភពពីទំព័រ ស៊ិអិនអិន អោយដឹងថា មនុស្ស ច្រើនជាង ២ លាននាក់ ក្នុង រយៈពេលត្រឹមតែ ៤៨ ម៉ោង បានផ្អើល នាំគ្នា Hashtag ល្បែង ដាស់ ខ្មោចមួយនេះ ( have used the hashtag #Charlie CharlieChallenge over the past 48 hours ) ជា ល្បែង មួយប្រភេទដែលតម្រូវអោយអ្នកលែង ដាក់ និងរក្សាលំនឹងអោយបាននូវ ខ្មៅដៃមួយគូ លើក្រដាស មួយ សន្លឹក ដែលមានសរសេរពាក្យថា Yes និង No ។បន្ទាប់មកអ្នកចូលរួមលេង នាំ គ្នា សួរថា “Charlie, Charlie តើយើងអាចលេងបានទេ?”
ប្រសិនបើព្រលឹងខ្មោច Charlie នៅទីនោះមែន ខ្មៅដៃ នឹង មានចលនាប្ដូរទិសដោយខ្លួនឯង ដើម្បីបង្ហាញចម្លើយ។ ចំពោះការបញ្ចប់ល្បែងនេះ ក៏ដូចគ្នា គឺអ្នក លេងត្រូវសួរព្រលឹងខ្មោចថា “Charlie, Charlie តើយើងអាចឈប់បានទេ?” បន្ទាប់ពីខ្មៅដៃធ្វើចលនាបង្ហាញ ចម្លើយរួច អ្នកលេងត្រូវទម្លាក់ខ្មៅដៃចុះ ដើម្បីផ្ដាច់ការទាក់ទងជាមួយព្រលឹងខ្មោច Charlie។


ខណៈល្បែងហៅខ្មោច មកសួរនាំមួយនេះ មានការពេញនិយមខ្លាំង នៅ ក្នុងបណ្តាញសង្គមជាច្រើន ក្នុងនោះ មនុស្សមួយក្រុម មានជំនឿជាក់ ថាវាគឺជាការពិតខណៈមួយក្រុមផ្សេងទៀតមានជំនឿជាក់ ថាវាមិនមែនជាការពិតនោះទេ ផ្អែកទៅលើ ផ្នត់គំនិតគិតឃើញរបស់ពួក គេ រៀងៗខ្លួន ក្រោយពីអនុ វត្តន៍លេងរួចរាល់ ។ ទោះជាយ៉ាងណាក៏ដោយចុះ បើនិយាយពីប្រភព នៃ ដើមកំណើតល្បែងមួយប្រ ភេទនេះ ពុំទាន់ដឹងជាក់ច្បាស់នៅឡើយទេ ថាតើ មកពីទីណាអោយ ពិត ប្រាកដ ក្នុងនោះ សេចក្តី រាយការណ៍ ពីទំព័រ ស៊ីអិនអិនអោយដឹងថា ទំនងមិនមក ប្រទេស ម៉ិច សិក និង អេស្ប៉ាញ នោះទេ ប៉ុន្តែបើយោងតាមទំព័រហ្វេសនៃល្បែងមួយនេះ បញ្ជាក់អោយដឹងថា មាន វត្តមានមកពី ប្រទេស ម៉ិច សិក គួររំឮកថា ខណៈដើមកំណើតល្បែងមួយនេះ នៅមានភាពចម្រូង ចម្បាស់នៅឡើយ តែល្បែង មួយនេះ ត្រូវបានគេស្គាល់ថា ជាល្បែងស្រដៀងខ្លាំងទៅនឹងល្បែងខ្មោច នៃក្តារ Ouija ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង ហ្វេសប៊ុក