ខ្លារខិនមួយក្បាលបានយកកូនប្រើសមួយក្បាលមកធ្វើជាមិត្ត ក្រោយពេលដែលវាចាប់បានក្នុងការចេញរកចំណីនៅតំបន់អភិរក្ស Sabi Sand Game របស់អាហ្វ្រិកខាងត្បូង នេះគឺជាទង្វើមួយដែលយើងកម្រប្រទះ។
នៅពេលខ្លារខិនចាប់កូនប្រើសនេះបាន កូនប្រើសនេះហាក់ដូចជាមិនមានការភ័យខ្លាចអ្វីនោះទេ ពេលខ្លះវាបានទារបៅទៀតផង។



ទោះជាយ៉ាងណាក៏ដោយ ចរិតរបស់សត្វគឺនៅតែដដៃល មនោសញ្ចេតនាជាមិត្តបានអូសបន្លាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ បន្ទាប់ពីខ្លារខិនបង្ហាញពីចរិតកាចសាហាវរបស់ខ្លួន ភ្លាមនោះវាក៏បានចាប់ហែកកូនប្រើសនេះជាចំណីតែម្ដង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD