រថយន្ត Mercedes Benz E63 AMG ស៊េរី ២០១៣ ជាស៊េរីថ្មីរបស់ E-class ជារថយន្តដែលមានរូបរាងស្រស់សង្ហារ សក្តិសមជាមួយនឹងមនុស្សទាន់សម័យ។
គ្រាន់តែឃើញម៉ាក Mercedes Benz វាបានទាក់ទាញអារម្មណ៍ទស្សនិកជនឲ្យចង់ទិញជិះទៅហើយ ពុំចាំបាច់រៀបរាប់ពីលក្ខណៈលំអិតរបស់វាក៏បាន។ ប៉ុន្តែគេហទំព័រយើងខ្ញុំសូមណែនាំលក្ខណៈខ្លះៗដែលដកស្រងពីគេហទំព័របរទេស របស់រថយន្តនេះដូចតទៅ។
រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 5.5-liter Biturbo V8 ដែលមានកំលាំងម៉ាស៊ីន ៥១៨hp ប្រអប់លេខចំនួន៧។ តួឡានត្រូវបានរចនាយ៉ាងស្រស់ស្អាត ចំនែកឯខាងក្នុង វិញក៏ទំនើប ពិតជាមានផាសុខភាពក្នុងការបើកបរ។ កង់ឡានត្រូវបានធ្វើឡើងពីអាលុយ មីញ៉ូម ដែលមានទំហំ ១៩អ៊ីង។
រថយន្តនេះត្រូវដាក់លក់ក្នុងតម្លៃប្រហែល ៩ម៉ឺនដុល្លាសហរដ្ឋ៕



ដោយ៖ តុលា
ប្រភព៖