ប្លែកៗ ៖ យោងតាមទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មានបេក្ខនារីដ៏ស្រស់ស្អាត និងវ័យក្មេងដល់ទៅ១៥ រូប ជាពលរដ្ឋសឹង្ហបុរី បានចួលរួមប្រកួតក្នុងកម្មវីធីដ៏ស៊ិចស៊ីមួយរបស់ប្រទេសនេះដោយអោយឈ្មោះថា Miss Singapore Bikini International 2012 ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកស្លៀកឈុតប៊ីគីនី ប្រចាំឆ្នាំ ២០១២ នេះត្រូវបានគេប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ The W Hotel ស្របពេលដែលមានអ្នកចូលរួមទស្សនារាប់រយនាក់ ជាមួយនឹងបេក្ខភាពអ្នកវិនិច្ឆ័យក្នុងការផ្តល់ពិន្ទុ ៦ នាក់ផ្សេងទៀតផងដែរ។
ជាលទ្ធផល បន្ទាប់ពីមានការប្រកួតប្រជែងរយៈពេលជាងមួយសប្តាហ៍ បេក្ខនារីដែលពាក់ស្លាកលេខ ១២ មានឈ្មោះថា Nadya បានក្លាយជាម្ចាស់ជ័យលាភីឯកក្នុងកម្មវិធីប្រកួតប្រជែងលើកនេះ ស្របពេលដែលកញ្ញា នឹងតំណាងអោយនារីស្រស់ស្អាតរបស់ប្រទេសសឹង្ហបុរីក្នុងការចូលរួមប្រលងបវរកញ្ញាឯកលើលោក។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៃការប្រកួតក៏ដូចជាបេក្ខនារីមានរូបរាងស្រស់ស្អាត និងស្រស់សោភាយ៉ាងណានោះ តាមដានទស្សនានូវបណ្តារូបខាងក្រោមនេះបន្តិចទៅ ៖


បេក្ខនារីពាក់ស្លាកលេខ ១២ នាង Nadya បានក្លាយជាម្ចាស់ជ័យលាភី


ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន