UK៖ នាង Danica Thrall គឺជាតារាសម្ដែងម្នាក់ ដែលមានទេព្យកោសល្យបំផុត ក្នុងការពត់ខ្លួនចុះឡើងអោយដូចសត្វក្ដាម។ សកម្មភាពនេះត្រូវបានគេមើលឃើញថា បើទោះជាបានក្លាយជាតារារួចទៅហើយ ប៉ុន្ដែនាងនៅតែចង់បង្ហាញថ្វីដៃផ្សេងទៀតរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ នាង Thrall ក៏បានបញ្ចេញថ្វៃដៃ បានយ៉ាងល្អ ក្នុងការប្រកួតប្រជែង នៅក្នុងកម្មវិធី Talent Show  នៅចក្រភពអង់គ្លេស។width=455នាង Thrall ដែលមានវ័យ ២៤ ឆ្នាំ ត្រូវបានគណៈកម្មការមេប្រយោគ​ ដាក់ពិន្ទុអោយខ្ពស់ជាងគេ ក្នុងការប្រកួត Talent Show ។ ទាំងមេប្រយោគ និងទស្សនិកជនជាច្រើននាក់ បានគិតថា ទេពកោសល្យរបស់នាង Thrall ពិតជាអស្ចារ្យមែន ពោលគឺនាង អាចពត់ខ្លួន ដូចជាសត្វក្ដាមអញ្ចឹង។

width=455នាង Thrall បាននិយាយថា នាងអាចធ្វើបានដូច្នេះ​ ដោយសារតែនាង បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុត ជាមួយបងប្រុសរបស់នាង គឺលោក Agents។ នាងបន្ដថា​ នាងពិតជាសប្បាយចិត្ដយ៉ាងខ្លាំងដែល គណៈកម្មការអោយនាងឈ្មះក្នុងការប្រកួត។ ជាមួយគ្នានេះដែរ នាងក៏អរគុណ ដល់ទស្សនិកជន​ទាំងអស់ ដែលចូលចិត្ដគាំទ្ររូបនាង៕

ដោយ៖ នារីប្រភព៖ dailymail