កូនប្រុស-ស្រី​របស់​តារាភាពយន្ត​ និង​តារា​​​​​ល្បីៗ​នៅលើពិភពលោក​​ ដែលស្លៀក​ពាក់​បាន​ស្អាត​​បំផុត​ត្រូវ​បាន​​បង្ហាញ​​ដោយគេហទំព័រ​មួយ​កាលពី​​ពេល​ថ្មីៗ​កន្លង​មក ។ ​តាមបញ្ជី​ឈ្មោះ​ដែល​រៀប​ចំ​ឡើង​​​ដោយ​​គេហទំព័រ​​​នោះ​ចំណាត់​ថ្នាក់​លេខ​១ ​បានទៅលើ​កូនប្រុសរបស់​ដេវីដ​បេក​ខាំ កីឡា​ករ​បាល់ទាត់​ដ៏ល្បី​​ឈ្មោះរបស់​​​ប្រទេស​អង់​គ្លេស។#១-​ក្មេង​ប្រុសរ៉ូមីអូ បេកខាំ ទើបមានអាយុ​​​៨​ឆ្នាំ​ប៉ុណ្ណោះ ​លេង​ម៉ូដ​សំលៀកបំពាក់​​មិនចាញ់​ឪពុក​​​របស់គេឡើយ​​ ហើយ​​​សំលៀកបំពាក់​​​របស់​គេ​​សុទ្ធ​តែ​​មានតំលៃ​​ថ្លៃបំផុត ។ ក្មេង​ប្រុស​​​រ៉ូមីអូ ចូលចិត្ត​​ស្លៀកខោ​ខូវប៊យជាងគេ ហើយ​​ខោ​ខូវ​ប៊យ​​នោះ​ទិញ​នៅរដ្ឋ​​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក ។​#២-ក្មេងស្រី​​ស៊ូរី គ្រូស ជា​កូនស្រីរបស់​លោក​ថម គ្រូស ជា​តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ​ ​ជាប់ចំណាត់ថ្នាក់​​លេខ​២ ។ ក្មេង​​ស្រី​ស៊ូរី គ្រូស ជា​ក្មេងស្រី​​ម្នាក់ដែល​​ចូលចិត្ត​​លេង​ម៉ូដ​សំលៀក​បំពាក់​​ផងដែរ ។ នាង​ទើបអាយុ​​៤​ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​សំលៀកបំពាក់​​របស់​នាង​ទិញ​អស់ប្រាក់​​ជាង​៤​លានដុល្លារឯណោះ ។​#៣-​ក្មេង​ស្រី​​វីលឡូ ស្មីត ជា​កូនស្រីរបស់​លោក​វីល ស្មីត ​តារា​ភាពយន្ត​ហូលីវូដ​ល្បីឈ្មោះ​ជាប់ចំណាត់ថ្នាក់​​លេខ​​៣ ។#ក្មេងស្រី​​វីលឡូ ស្មីត ចូលចិត្តលេងម៉ូដ​សំលៀកបំពាក់​​ដូច​យុវវ័យ ។​#៤-​ក្មេង​ប្រុស​​ឃីងស្តុន រ៉ូស ដែលជា​កូន​​របស់​​នាង Gwen Stefani ​តារា​ភាពយន្ត​​​ហូលីវូដ​ល្បីឈ្មោះ​ជាប់​ចំណាត់ថ្នាក់​​លេខ​៤ ។ ​ក្មេង​ប្រុស​​ឃីងស្តុន ចូលចិត្ត​​ពាក់​អាវ​យឺត​​ជាង​គេ។#៥-​ក្មេង​​ស្រី​ស៊ីឡូ ជោលី-ភីត ជា​កូនស្រី​របស់​​នាង​អេនចេលីណា ជោលី ​និង​ប្រេដភីត ​ជា​តារា​ភាពយន្ត​​​ហូលីវូដល្បីឈ្មោះ​​ជាប់​ចំណាត់​ថ្នាក់​​​លេខ​៥ ។ ​ក្មេងស្រី​​ស៊ីឡូ ទើបអាយុ​​៣​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​ចូលចិត្ត​​​លេង​ម៉ូដសំលៀកបំពាក់​​បំផុត ។​#៦-​ក្មេងស្រី​​ណាឡា អូរី ជា​កូនស្រី​របស់នាង Halle Bery ​តារា​ភាពយន្ត​ហូលីវូដ​​ល្បីឈ្មោះ​​ជាប់ចំណាត់ថ្នាក់​​លេខ​៦ ។#៧-​ក្មេង​ប្រុស​​ម៉ាដុក ជោលី-ភីត ជា​កូន​ចិញ្ចឹម​​​របស់នាង​​ជោលី និង​​លោកប្រេដភីត ​ដែលសុំ​ពីប្រទេស​កម្ពុជា ជាប់ចំណាត់ថ្នាក់​លេខ​៧ ។ ​ក្មេង​ប្រុស​ម៉ា​ដុក មានអាយុ​​៩​ឆ្នាំ ហើយបើ​ទោះ​បីជាកូន​ចិញ្ចឹម​​ក៏ដោយ ក៏នាង​​ជោលី និង​លោកប្រេដភីត ​ស្រលាញ់ទុកដូច​កូនបង្កើត​របស់ពួក​​គេ​ដែរ ហើយ​នៅ​ពេល​ពួកគេ​ទៅណា​ក៏យក​​​តាមដែរ ។ បើនិយាយ​​​ពីរឿង​សំលៀក​បំពាក់​​វិញ ក្មេង​ប្រុស​​ម៉ាដុក ក៏ចូលចិត្ត​​លេង​ម៉ូដ​​សំលៀកបំពាក់ដែរ ។​#៨-​ក្មេង​ស្រី Honor Warren ជា​​កូនស្រី​​របស់នាង​​ជេស៊ី​ អាល់​បា ​​តារា​ភាពយន្ត​​ហូលី​វូដ​ល្បីឈ្មោះ​​ ​មាន​​ដើមទ្រូង​​គួរ​ឱ្យទាក់ទាញ​បំផុត​​ជាប់ចំណាត់ថ្នាក់​​លេខ​៨ ។ ក្មេងស្រី​​ Honor Warren ថ្វីដ្បិត​​​តែ​នៅ​​ក្មេង​ក៏​ពិតមែន​​តែ​នាង​​ស្រលាញ់ម៉ូដ​សំលៀកបំពាក់​ប្លែកៗ ។​#៩-​ក្មេងស្រី​​រីអូឡេត ​អាហ្វ្លិក ជា​កូន​​ស្រី របស់​​​នាង​ជេន្នីហ្វ័រ ហ្គាន័រ ​តារា​ភាពយន្ត​​ហូលី​វូដ​​ល្បី​​ម្នាក់​ជាប់ចំណាត់ថ្នាក់​លេខ​៩ ។​#១០-​ក្មេងស្រី Leni Klum ជា​កូនស្រី​​របស់​នាង Heid Klum ​តារា​ម៉ូដែល​ល្បីឈ្មោះ​​ជាប់​ចំណាត់ថ្នាក់​​លេខ​១០ ៕