ចិន៖ តាមការអោយដឹងពីសារពត៌មានក្នុងស្រុក របស់ប្រទេសចិនមួយ​​ ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា សត្វត្រីដ៏ធំចម្លែក និងមានមាឌធំ ដែលធ្លាប់បានវាយប្រហារអ្នកនេសាទម្នាក់ អោយបាត់បង់ជីវិត ត្រូវបានគេចាប់បានហើយ។

width=456

ប្រភពខាងលើបានបន្ថែមថា  ត្រីដែលមានរូបរាងចម្លែក  មានក្បាលដូច ក្បាលសត្វគោនោះត្រូវបានគេចាប់បាន  នៅក្នុងខេត្ដ Nannig  ប៉ែកខាងត្បូងប្រទេសចិន​ ពោលគឺចាប់បន្ទាប់ពីត្រីនេះ បានសម្លាប់អ្នកនេសាទម្នាក់ ដែលមានឈ្មោះថា Huang Wu មានវ័យ ៥៨ឆ្នាំ​ អោយបាត់បង់ជីវិត។

width=456

តំបន់ដៃទន្លេ ដែលគេសង្ស័យថា ត្រីវាយប្រហារអ្នកនេសាទ អោយស្លាប់បើតាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ ផ្នែកជីវសាស្រ្ដចំរុះ នៃប្រទេសចិន បានអោយដឹងថា ត្រីនោះ គឺមានប្រវែងជិត ៥ម៉ែត្រ និងទម្ងន់កន្លះតោន និងមួយវិញទៀត គឺត្រីនេះ គេមិនដែលឃើញមានវត្ដមាន   នៅលើផែនដីជាច្រើនឆ្នាំមកហើយ    តែគេគ្រាន់តែធ្លាប់ឃើញរូបចម្លាក់របស់វានៅឯសារមន្ទីរ ក្នុងទីក្រុង London ចក្រភពអង់គ្លេស៕

ដោយ៖ ណារិន្ធប្រភព៖ dailymail