ក្រុមហ៊ុនផលិតរថយន្តរបស់ Romania គឺក្រុមហ៊ុន Dacia បានប្រកាសតម្លៃរថយន្តថ្មីរបស់ ខ្លួនម៉ាក Sandero Stepway ស៊េរី២០១៣ ហើយក្នុងតម្លៃចាប់ពី £7,995 ($១២,៨៧០)។

Dacia Sandero គឺជារថយន្តប្រភេទ SUV ដែលនឹងដាក់លក់នៅក្នុងទីផ្សារអង់គ្លេស ដែល ផ្តល់នូវជម្រើសម៉ាស៊ីន៣គឺ 1.2 TCe (តម្លៃ £7,995) និង 0.9 TCe (តម្លៃ £9,795) និង1.5 dCi  (តម្លៃ £10,795 បញ្ចេញផ្សែងពុលតិចជាងគេ) ដែលមានកម្លាំងម៉ាស៊ីនដូចគ្នាគឺ ១៧៣ hp។

រីឯការរចនាខាងក្នុងត្រូវបានបំពាក់ ដោយពូកកៅអីអង្គុយដែលពិតជាមានផាសុខភាព និងបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធ CD stereo ប្រព័ន្ធ Bluetooth និងប្រព័ន្ធចុចបញ្ជា seven-inch touchscreen ផងដែរ។

width=458

width=460

width=461

width=463

width=464

width=464

ដោយ៖ តុលា ប្រភព៖ auto