២០១២ គឺជាឆ្នាំដែលមានរឿងកើតឡើងច្រើន ក្នុងនោះក្នុងវិស័យសិល្បះ លោកខាងលិចក៏មាន រឿងកើតឡើងច្រើនដែរ តែក្នុងថ្ងៃនេះចង់និយាយពីការស្លៀកពាក់ប្លែកៗរបស់តារាវិញម្ដង។ ក្នុង ឆ្នាំ ២០១២ នេះគ្រប់កម្មវិធីបានធ្វើឡើងបានយ៉ាងរលូន ហើយក្នុងនោះគេសង្កេតឃើញតារាមួយ ចំនួនផងដែរដែល ស្លៀកសម្លៀកបំពាក់ប្លែកៗ។

១. Angelina Jolies / ត្រូវបានគេចាត់ទុកជាតារាដែលស្លៀកសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងកម្មវិធី Oscar ដោយ នាងបានប្រើប្រាស់រ៉ូបខ្មៅរបស់នាងដែលឆែកជើងដល់គល់ភ្លៅ ជាមួយនឹងរូបរាងដ៏ស្រឡូនរបស់ នាងបានធ្វើអោយនាងមើលទៅស្រស់ស្អាតមែនទែន។ ២. លោក Alexander Anrab / ត្រូវហើយមើលទៅវាហាក់ដូចជាឆ្កួតៗ តារាចម្រៀងរូបនេះបានចួលរួមកម្មវិធី MTV-MA ដោយបាន ស្លៀកសម្លៀកបំពាក់ដូចជាស្រី ហើយថែមទាំងមានពុកមាត់ក្លែងក្លាយមួយផង។ ៣. នាង Melody Thornton / មិនគួរអោយមើលនៅទេ នាងបានធ្វើអោយប្រុសៗនៅក្នុងកម្មវិធី ELLE Women In Music 2012  គ្រប់ៗគ្នា ក្ដៅខ្លួន ព្រោះតែនាងបានស្លៀករ៉ូបស្ដើងមើលឃើញដល់សាច់ ហើយថែមទាំងមិនមាន ស្លៀកពាក់ខោអាវក្នុងទៀតផង។ ៤. Lady Gaga / នរណាក៏ដឹងដែរថានាងគឺជារាជនី នៃការតុបតែងខ្លួនបែបប្លែកៗ វាគឺជាសិល្បះមួយរបស់នាងទៅ ហើយ ទោះជាយ៉ាងណាក៏នាងនៅតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្ត។ ៥. Nicki Minaj / ក្នុងកម្មវិធី Grammy Awards គេគ្រប់គ្នាស្លៀកពាក់ស្រស់ស្អាតខណៈដែលនាង Nicki Minaj បែជា ស្លៀកពាក់សម្លៀកបំពាក់អាចារ្យខ្មោច ពណ៌ក្រហមដែលមាន Logo Versace ទៅវិញ។ នាងក៏ បានទទួលមាតិអវិជ្ជមានលើសម្លៀកបំពាក់នេះផងដែរ។ ៦. Erin Wasson / តារាសម្ដែងរូបនេះគឺមិនមានអីច្រើននោះទេ គឺស្លៀកពាក់ប៉ុណ្ណឹង ទៅចូលរួមកម្មវិធី Warner Bros ៧. Demi Lovato / នាងបានចូលរួមកម្មវិធីមួយជាមួយសម្លៀកបំពាក់ខាងលើ ខណៈពេលដែលរូបភាពរបស់នាងត្រូវ បានគេសើចចំអកយ៉ាងខ្លាំងនៅលើ ទ្វីតទ័រ ដែលគ្រប់គ្នារិះគន់ថានាងមានជើងធំ។ ៨. Sasha Gradiva / នាងទៅចូលរួមក្នុងកម្មវិធី Grammy Awards ហើយសម្លៀកបំពាក់នាងនោះមិនសូវជាអ្វីប៉ុន្មាននោះ ទេគឺសមស្រប តែបើមើលប្រដាប់ប្រដាជាប់ខ្លួនវិញនោះគឺសុទ្ធតែកាំភ្លើង៕

ដោយ៖ ម៉ូកា ប្រភពពី៖ K14