បើតាមការអោយដឹង  ពីគេហទំព័រសារព័ត៌មានបរទេស​  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន HTC One SV ប្រើ Android4.0 នោះ   នឹងត្រូវបានលេចមុខឡើងជាលើកដំបូងនៅក្នុងតំបន់អឺរ៉ុប  ចក្រភពអង់គ្លេស ដែលនៅក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងទទួលបានមុនគេ។

width=472

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន  device  ចុងក្រោយនេះ ត្រូវបានរកអោយឃើញថាមានពីរពណ៌ ក្នុងនោះរួមមានពណ៌ ខៀវ និងពណ៌សស្រាល ស្របពេលដែលវាត្រូវបានបំពាក់ទៅដោយអេក្រង់  4.3 កំរិតពន្លឺ 480 x 800 នឹងកាម៉េរ៉ា 5 MP  ជាមួយនឹងបច្ចេកវិទ្យា (F/2.0) wideangle (28mm) lens  ជូយក្នុងការសម្រួល ធ្វើអោយការថតរូបបានច្បាស់ល្អថែមមួយកំរិតទៀត។

width=470

width=467

លើសពីនេះទៅទៀត ស្មាតហ្វូន HTC One SV ប្រើ Android 4.0 ដោយបានបំពាក់នូវdual-core 1.2 GHz និង RAM 1 GB ផងដែរ ។ អ្វីដែលជាការទន្ទឺងរង់ចាំនោះគឺថា ស្មាតហ្វូនមួយនេះ នឹងទៅដល់ទីផ្សារប្រទេសអាល្លឺម៉ង់  និងចក្រភពអង់គ្លេសជាលើកដំបូង ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena