តារាចម្រៀងស្រីស្រស់ Vanila ដែលជាតារាពន្លកថ្មី របស់របស់ផលិតកម្ម Phleng Record ដែលជាកូនបង្កើតរបស់ហង្សមាស តែផលិតកម្មថ្មីនេះ មានតារាចម្រៀងមិនចាញ់ ផលិតកម្មហង្សមាសទេ គឺដប់នាក់ជាងដូចគ្នា។ ចំណែកស្រីស្រស់ vanila នេះវិញក៏កំពុងលេចធ្លោមិនធម្មតាដែរ ដោយសារបទចម្រៀងរបស់ តារាចម្រៀងស្រីរូបនេះកំពុងផ្សព្វផ្សាយយ៉ាងទូលំលាយតាមរយៈ Facebook YouTube ក៏ដូចជាលើកញ្ចក់ទូរទស្សន៍ ហង្សមាស បើទោះជាបទាំងនោះ មិនទាន់ចេញលក់នៅលើទីផ្សារក៏ដោយ គឺមហាជនភាគច្រើនបានស្គាល់នាង។
តាមពិតតារាចម្រៀងស្រីស្អាតរូបនេះ ជាសាច់ញាតិរបស់កវីនិពន្ធកំសត់ស្នេហ៍ សុខ ជំនោរ អ្នកសិល្បះធ្លាប់ស្គាល់លោក សុខ ជំនោរ សុទ្ធតែស្គាល់នាង vanila។ ដោយឡែកការឈានជើងចូលផលិតកម្មថ្មីនេះ គឺដោយសារសមត្ថភាពរបស់នាងនោះទេ មិនបានពឹងពាក់លើខ្សែនោះឡើយ ការធ្វើតេស្តសំលេង៦ដង នៅផលិតកម្មហង្សមាស បូករួមសំលេងនាងពិរោះហើយប្លែក គួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះ នាងក៏ក្លាយជាតារាចម្រៀងស្រី របស់ផលិតកម្ម Phleng Record តែម្ដង។
តារាចម្រៀងស្រីល្បីម្នាក់ បានបង្ហើបប្រាប់ Looking Today ពីរឿង vanilla មុនចូលសិល្បះថា កាលមុនលោកសុខ ជំនោរ និងសុគន្ធ នីសា បែកគ្នា នីសា បានទៅច្រៀងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ហើយនីសាមានបញ្ហាបំពង់-ក មិនអាចច្រៀងបាន ហើយបទចម្រៀងតម្រូវអោយច្រៀងផ្ទាល់ទៀត ដោយមិនអាចច្រៀងបាន ក៏តម្រូវឲ្យ vanila នេះច្រៀងពីក្រោយឆាក ហើយនាងនីសាធ្វើមាត់នៅលើវេទិការវិញ មិនសូវមានការចាប់អារម្មណ៍ទេដោយសារសំលេងមានលក្ខណៈស្រដៀងគ្នា ហើយ vanila ច្រៀងពិរោះមិនចាញ់សុគន្ធ នីសា ដែរ ចំណែករូបសម្រស់វិញរឹតតែ ស្រស់ស្អាតជាងទៅទៀត។
គេសង្កេតឃើញថា ផលិតកម្មថ្មីរបស់ហង្សមាស រើសសុទ្ធតែតារាចម្រៀងថ្មីៗក្នុងនោះ តារាចម្រៀងពីរនាក់ហើយ ដែលសុទ្ធតែជាងបងប្អូនសាច់ញាតិ អ្នកធ្វើការងានៅទីនោះ ដូចជាលោក k ice ជាប្អូនប្រុសលោកហ្សូណូ កញ្ញា vanila ដែលជាប្អូនស្រីជីដូនមួយ លោកសុខ ជំនោរ តែពួកគេជាប់ដោយសារ សមត្ថភាពពួកគេទេ៕




ផ្តល់សិទ្ធដោយ៖ ដើមអំពិល