ថ្មីៗនេះក្រុមហ៊ុន Ford បានបង្ហាញពីរូបភាពគំរូរថយន្ត របស់ខ្លួនដែលនឹងប្រើម៉ាស៊ីនស៊ីឡាំង៣ 1.0-liter EcoBoost គឺរថយន្ត Ford Fiesta ស៊េរី២០១៤។

កំលាំងម៉ាស៊ីនរបស់វាត្រូវបានរំពឹងដល់ 123 hp និងម៉ូម៉ង់ 148 lb-ft។ ក្រុមហ៊ុន Ford បានបញ្ជាក់ ថាមានបច្ចេកវិទ្យាច្រើនដែលជួយសំរូលដល់ម៉ាស៊ីស៊ីឡាំងបីនេះបាន។ ម៉ាស៊ីននឹងត្រូវបំពាក់ ដោយប្រព័ន្ធត្រជាក់ទំនើប ដែលអាចជួយឲ្យសីតុណ្ហភាពម៉ាស៊ីនមានភាពល្អប្រសើរ។ ចំណែក ប្រព័ន្ធ variable-speed oil pump អាចជួយកាត់បន្ថយសំលេងម៉ាស៊ីនបានស្ងាត់ល្អ។

width=477

រូបភាព៖ រថយន្ត Ford Fiesta ស៊េរី២០១៤ (រូបភាពគំរូប៉ុណ្ណោះ)

លោក Bob Fascetti អគ្គនាយកវិស្វករម៉ាស៊ីន បានមានប្រសាសន៍ថា “EcoBoost គឺពិតជាបច្ចេកវិទ្យាដែលសន្សំសំចៃស៊ាំងបានយ៉ាងច្រើន”។ យ៉ាងណាមិញ លក្ខណៈលំអិតរបស់រយន្តនេះនឹងបង្ហាញបន្ថែមទៀតនៅក្នុងពិពណ៌ឡាន Los Angeles Auto Show ៕

width=477

រូបភាព៖ ម៉ាស៊ីនស៊ីឡាំង៣

ដោយ៖ តុលា ប្រភព៖ autoweek