នៅពេលគ្រាន់តែឃើញចំណងជើងអត្ថបទ ជឿជាក់ថាអ្នកទាំងអស់គ្នានឹងលួចគិតថា ច្បាស់ជាមានកម្ពុជានៅក្នុងនេះដែរហើយមើលទៅ។ ប៉ុន្តែពិតជាសំណាងដែរ ដែលប្រទេសកម្ពុជាយើងមិនបានស្ថិតក្នុងចំណោមប្រទេសទាំងនេះឡើយ។

ល្បឿនអ៊ីនធើណេតច្បាស់ជាធ្វើឲអ្នកឈឺក្បាល ប្រសិនបើវាមិនអាចឆ្លើយតបបាននូវតំរូវការធម្មតានោះ។ មានតំបន់មិនតិចទេ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅមានកំរិតនៅឡើយ ដែលធ្វើឲការបញ្ជូនអ៊ីនធើណេតក្លាយជាសុបិនអាក្រក់របស់អ្នកប្រើប្រាស់។ ខាងក្រោមនេះគឺជាតារាងឈ្មោះ9 ប្រទេសដែលមានល្បឿនអ៊ីនធើណេតយឺតបំផុតលើចក្រវាឡិ៍សព្វថ្ងៃនេះ។

/
Kazakhstan មាន16% បរិមាណតភ្ជាប់មានល្បឿនក្រោម256kbps
/
ប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៏គឺ Indonesia កាន់តែយ៉ាប់ទៅទៀតជាមួយ 19%
/
Syria នៅស្មើនឹង Indonesia ជាមួយអត្រា19%
/
 Bolivia ជាមួយអត្រា 25%
/
ប្រទេសដែលមានការអភិវឌ្ឍន៏យ៉ាងខ្លាំងផ្នែកព័ត៌មានវិទ្យាដូចជាឥណ្ឌា ក៏នៅមានអត្រា27% បរិមាណភ្ចាប់អ៊ីនធើណេតមានល្បឿនក្រោម256kbps
/
Iran ក៏ត្រូវពិបាកចិត្តដែរ ជាមួយនឹងអត្រា30%
/
Nigeria មានដល់ 31% បរិមាណភ្ជាប់អ៊ីនធើណេតSuper Slow
/
ប្រទេស Nepal មានអត្រា 32%
/
បច្ចុប្បន្ន Libyaស្ថិនៅបាតតារាងជាមួយនឹងអត្រា 52%
លទ្ធផលខាងលើនេះ គឺយោងតាមលទ្ធផលដែលបានមកពីក្រុមហ៊ុនស្រាវជ្រាវ Akamai ដែលបានឲដឹងនៅចុងខែ4/2012៕
ដោយ៖ nanoប្រភព៖ k14