ទីក្រុង leeburng រដ្ឋ virginia សហរដ្ឋអាមេរិក៖ មុនពេលការមកដល់នៃបុណ្យណូអែល នៅលោកខាងលិចនៅមានទំលៀមទំលាប់ក្នុងការប្រារព្ធពីធីបុណ្យខ្មោច Halloween រៀងរាល់ថ្ងៃទី ៣១ តុលារាល់ឆ្នាំដែលបុណ្យនេះគឺធ្វើឡើងដើម្បីជួបជុំគ្នាដោយមានស្លៀកសម្លៀកបំពាក់ប្លែកៗជាខ្មោច ឬជាបីសាចជាដើម ហើយមានការតុបតែងបែបប្លែកៗនៅតាមផ្ទះ និងដងផ្លូវ។/ក្នុងនោះគេសង្កេតឃើញមានផ្ទះមួយខ្នងនៅទីក្រុង Leeburng រដ្ឋ virginia បានរៀបចំជាអំពូលភ្លើងដែលរាំតាមចង្វាក់ភ្លេង ដែលក្នុងនោះម្ចាស់ផ្ទះបានរៀបចំបទចម្រៀងចំនួន ១៣ បទដើម្បីដាក់អោយវាច្រៀង និងរាំតាម មើលទៅគឺគួរអោយចង់គយគន់មែនទែន។បទចម្រៀងទាំង ១៣ បទនោះមានដូចជា Ghostbusters បទ Monster Mash បទ This is Halloweenនិងជាពិសេសនោះគឺមានបទ Gangnam Style ទៀតផង! យើងក្រលេកទៅមើលបន្តិចទៅមើលថាតើវាច្រៀង និងរាំរបៀបណា៕

ដោយ៖ ម៉ូកាប្រភពពី៖ wptv