កាលពីយប់ម្សិលម៉ិញនេះ រោងភាពយន្ត លេជិន ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ បានដាក់សម្ភោធភាពយន្ត Battleship បានធ្វើអោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។
Battleship ដឹកនាំដោយលោកPeter Berg (Hancock) ជាប្រភេទរឿង បាញ់ប្រហារបែបវិទ្យាសាស្ត្រ ដែលត្រូវ បានលាតត្រដាងនៅលើ មហាសមុទ្រ លើមេឃ និង នៅលើដី ដោយសារតែពិភពលោកយើងត្រូវ ប្រយុទ្ធ ដើម្បីរួចផុតពីការវាយប្រហារ ពីកំលាំងទ័ពដ៏មហាសាលមួយ ។

ផ្តើមគំនិតចេញពី ហ្គេមនាវាចំបាំងរបស់ Hasbro, តារារបស់ Battleship រួមមាន លោកTaylor Kitsch ដើរតួរជា Lt. Alex Hopper ជានាយទាហានជើងទឹក ប្រតិបត្តិការនៅនាវាចំបាំង USS John Paul Jones, កញ្ញា Brooklyn Decker ដើរតួរជា Sam Shane ដែលជាអ្នកព្យាបាលជំងឺ លើរាងកាយ តាមបែបធម្មជាតិ និង ជាគូដណ្តឹងរបស់ Hopper, លោក Alexander Skarsgardដើរតួរជា Stone ដែលបងប្រុសរបស់ Hopper និងជាមេបញ្ជាការកងទ័ព នៃនាវាចំបាំង USS Sampson, កញ្ញា Rihanna ដើរតួរជានាយ ទាហានជើងទឹកស្រី ឈ្មោះ Raikes និងជាមិត្តរួមនាវាជាមួយ Hoppper និងជាអ្នកជំនាញ ខាងផ្នែកអាវុធ ប្រចាំនាវាចំបាំង USS Jonh Paul Jones។ កំពូលតារាអន្តរជាតិ Liam Nessonដើរតួរជា ឧត្តមនាវីឯក Shane និងជាមេបញ្ជាការ របស់ Hopper និង Stone ហើយក៏ជា ឪពុករបស់ Sam ផងដែរ។
សង្រ្គាមការពារភពផែនដី ចាប់ផ្តើមពី ដែនសមុទ្រ។ គួរបញ្ជាក់ផងដែរថា ភាពយន្ត Battleship នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅរោងភាពយន្ត លេជេនដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ចាប់ពីថ្ងៃទី ២៦ ខែមេសា នេះតទៅ។