នៅថ្ងៃនេះ​ មានវីដេអូមួយ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុក ស្តីពីទង្វើមិនគួរឲ្យកើតមួយ ធ្វើឲ្យភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ច្រើនគួរសម ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។

នៅក្នុងវីដូអូខ្លី ដែលមានរយះពេល ១នាទី ០៤ វិនាទី គឺនិយាយអំពីទង្វើអសកម្មមួយ របស់ក្មេងស្រីៗ ដែលឯកសណ្ឋានជាសិស្សវិទ្យាល័យ នៅបន្ទប់រៀន ក្នុងសាលារៀនមួយ។ ក្នុងនោះ សិស្សស្រីម្នាក់ បានធ្វើការវាយទៅលើក្មេងស្រីម្នាក់ទៀត ដោយប្រើកៅអីជ័រវាយយ៉ាងចាស់ដៃ ដោយគ្មានមិត្តភក្តិណាផ្សេងហ៊ានចូលមកជួយឃាត់ មានតែអ្នកថតវីដេអូជំនួសការជួយទៅវិញ។

មិនដឹងថា ពួកគេមានទំនាស់អ្វីជាមួយគ្នានោះទេ ដោយគ្រាន់តែសង្កេតឃើញថា ក្មេងស្រីដែលត្រូវគេវាយនោះ បើទោះជាភាគីម្ខាងទៀតវាយយ៉ាងចាស់ដៃទៅលើខ្លួនយ៉ាងណា ក៏នាងមិនមានការតបតវិញដែរ។ សូមទស្សនាវីដេអូនេះ ដូចខាងក្រោម ៖

នេះគឺជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ហើយមិនមានផលប្រយោជន៍ដល់ខ្លួនឡើយ មានតែបង្ករឿងដាក់ខ្លួន ក៏ដូចជាគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ សូមប្អូនៗដែល ជាសិស្ស និស្សិតទាំងអស់គ្នា គួរតែចៀសវាងឲ្យឆ្ងាយពីទង្វើអសកម្មដូច្នេះ ហើយនាំគ្នាខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីកសាងអនាគតរបស់ខ្លួនឲ្យភ្លឺស្វាង ត្រចះត្រចង់៕

ដោយ៖ សិលាវីដេអូ៖ youtube