អឺរ៉ង់៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អឺរ៉ង់ មន្ត្រីម្នាក់នៃក្រុមអ្នកបដិវត្តន៍ បានអះអាងថា  អឺរ៉ង់មានសមត្ថភាពគ្រប់គ្រាន់  ក្នុងការវាយកំទេចមូលដ្ឋានទ័ព្ធយោធាសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែល។

width=456

យោងតាមភ្នាក់ងារពត៌មានអឺរ៉ង់   បានដកស្រង់ពាក្យសំដី   របស់លោកឧត្តមសេនី Ami Ali Hajizadeh នៃក្រុមអ្នកបដិវត្តន៍ ថា មូលដ្ឋានទ័ព្ធអាមេរិក និងអ៊ីស្រាអែល  គឺស្ថិតនៅក្នុងទិសដៅនៃការបាញ់កំាជ្រួចមីស៊ីលរបស់អឺរ៉ង់  ដែលអាចឱ្យអឺរ៉ង់ធ្វើការវាយប្រហារសងសឹកបានគ្រប់ពេល។

width=456

លោក Hajizadeh  បានបន្តថា  គ្រាប់មីស៊ីលរបស់អឺរ៉ង់ ឈ្មោះ Persian Gulf  អាចបាញ់បានចំងាយ  ៣០០គីឡូម៉ែត្រ  ដែលអាចបាញ់កំទេចមូលដ្ឋានទ័ព្ធជើងទឹកអាមេរិក នៅក្នុងតំបន់Bahrain ស្ថិតនៅលើកោះ ដែលចំងាយ ២០០គីឡូម៉ែត្រ ពីប្រទេសអឺរ៉ង់បានយ៉ាងងាយ៕

ដោយ៖ វណ្ណៈប្រភព៖ 9newz