ភ្នំពេញៈ គ្រួសារក្រីក្រមួយបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំង បន្ទាប់ពីកូនរបស់ពួកគេ បានស្លាប់ ដោយសារជំងឺគ្រុនឈាម  ហើយគ្មានប្រាក់ដឹកសពកូន   ត្រឡប់ទៅស្រុកវិញ    ប៉ុន្តែត្រូវបាន សប្បុរសជននានា  ជួយរីកអង្គាសគ្នា   តាមបណ្តាញសង្គមហ្វេសបុក   បន្ទាប់ពីបានអំពាវនាវ ដោយ លោក ខណ័្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌មានជាតិថ្មីៗ ដោយសេរី និងប្រតិកម្មរហ័ស។

ករណីនេះបានកើតឡើងវេលាយប់ម៉ោង៩និង៣៥នាទីកាលពីយប់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៣នេះ ខណៈដែលភ្លៀង កំពុងតែធ្លាក់យ៉ាងខ្លាំង នៅមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាម ការឲ្យដឹងពីស្រ្តីជាម្តាយនៃសពដែលមានឈ្មោះនៅ ទិវា អាយុ ២៧ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់គាត់ ឈ្មោះ គឺម ម៉ាណែត អាយុ ៥ឆ្នាំ បានឈឺជាច្រើនថ្ងៃមកហើយ ហើយពួកគាត់ បានយកកូននេះ  ទៅកាន់មណ្ឌលសុខភាពក្រាំងអម្ពិល  ស្រុកកំពង់បាយខេត្តកំពត តែត្រូវបានក្រុម គ្រួពេទ្យមិនអើពើហើយដាក់សេរ៉ូមកូនរបស់គាត់ចោល ហើយបានបញ្ជាក់ថា កូនគាត់កើតរោគ ហឺត។

ស្រ្តីក្រីក្ររួបនេះ បានបន្តទៀតថា ដោយសង្កេតឃើញកូនរបស់គាត់  មានសភាពធ្ងន់ធ្ងរយ៉ាងដូច្នេះ ទើបក្រុមគ្រួពេទ្យទាំងនោះ   បានបញ្ជាក់ថា កូនគាត់ មានជំងឺគ្រុនចាញ់ ហើយក្រុមគ្រួពេទ្យ អសមត្ថភាព និងគ្មានសីលធម៌ទាំងនោះក៏បានប្រាប់ពួកគាត់ ឲ្យយកកូន មកមន្ទីរពេទ្យគន្ធបុប្ផា តែត្រូវបានហួសពេលទៅហើយ ដោយសារតែសភាពជំងឺក្មេងនោះ មានសភាពធ្ងន់ធ្ងរខ្លាំងពេក។

សូមបញ្ជាក់ថា សពកុមារា គឺម ម៉ាណែត អាយុ ៥ឆ្នាំ ស្លាប់   ដោយសារបែកគ្រាប់ឈាម និងមាន ឈាមហូរតាមច្រមុះ និងសួតស៊ីអស់១ ចំហៀង ដោយសារជំងឺគ្រុនឈាម។

បន្ទាប់ពីកូនរបស់គាត់ បានស្លាប់ភ្លាមៗ ហើយគ្មានថវិកា ដើម្បីដឹកកូនទៅធ្វើបុណ្យ នៅស្រុកវិញ ទើបក្រុមក្រួសារក្រីក្រមួយនេះ បានស្រែកយំយ៉ាងខ្លាំង ដោយតូចចិត្ត   នឹងវាសនារបស់ខ្លួនក្រីក្រ ប្រកបមុខរបរទាំងប្តីប្រពន្ធជាកម្មករសំណង់។ តែខណៈនោះចៃដន្យត្រូវបានលោក ខណ័្ឌ ច័ន្ទសុផល ប្រធានក្រុមពត័មានជាតិថ្មីៗ ដោយសេរីនិង ប្រតិកម្មរហ័ស  ស្ថិតក្នុងហេតុការណ៍នោះ ផ្ទាល់   ក៏បានសុខចិត្តធានា  ជួយចេញថ្លៃឈ្នួលរថយន្ត  ដឹកសព ហើយមិនតែប៉ុណ្ណោះ ក៏បានអំពាវ នាវដល់សប្បុរសជន តាមសង្គមហ្វេសបុកមួយចំនួនផងដែរ។

បើតាមលោក ខ័ណ្ឌ ច័ន្ទសុផល បានបញ្ជាក់ប្រាប់ ដើមអម្ពិលថា សប្បុរសជនដែលបានជួយនោះ មានដូចជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយ១លានរៀល, កញ្ញា វ៉ាងស្រីណូ បាន ចូលរួមជួយជាក្តាមមឈូស ២០ម៉ឺនរៀល និង ចូលបុណ្យ ១០ម៉ឺនរៀល ផងដែរ លោក មាស ឫទ្ធី ពិធីករហង្សមាសក្លែមសម្តីព្រឹកៗ ក៏បានចូលរួម បុណ្យ ២០ម៉ឺនរៀល, តារាកប្លែងដ៏ល្បី គឺនាយ ពាក់មី   ក៏បានចូលរួមថវិកា ២០ម៉ឺន រៀល, កញ្ញារ៉ូសា ៣០ដុល្លា ហើយនិងមានសប្បុរសជន បីនាក់ ទៀត ដែលបានចូលរួមក្នុងម្នាក់ ២០ ដុល្លារ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល