បន្ទាប់ពីត្រូវបានបោះឆ្នោតជាសមាជិកនៃក្រុមប្រឹក្សានយោបាយ ស្ដេចកំប្លែង ទិនហ៊ី ក៏បានសុំលាឈប់ ដោយសារតែខ្លាចអស់ប្រាក់ច្រើន។

កាលពីថ្ងៃទី ២៥មករាកន្លងទៅ កិច្ចប្រជុំនៃក្រុមប្រឹក្សាយោបលផ្នែកនយោបាយជាតិ  របស់ខេត្រ Guangdong (CPPCC Guangdong) ត្រូវបានធ្វើឡើងដោយមានវត្តមាន របស់កំពូលតារាកំប្លែងចិន លោក ទិនហ៊្វី ដែលកាលពីមុននេះ លោក បានជាប់ឆ្នោតជាសមាជិក។ ប៉ុន្ដែសារព័ត៌មានបានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនោះ ស្ដេចកំប្លែង នេះ  ​បានដាក់ពាក្យសុំដកខ្លួនចេញពីតំណាងជាសមាជិក ព្រមទាំងបានចាកចេញពីកិច្ចប្រជុំនៅពាក់កណ្ដាលទី។

ប្រភពព័ត៌មាន បានចុះផ្សាយថា មូលហេតុនៃការចាកចេញពីតំណែងរបស់លោក ទិនហ៊្វី គឺពាក់ព័ន្ធនឹងការព្រួយបារម្ភ ខ្លាចអស់ប្រាក់ច្រើន។

ដោយមានតួនាទីជាសមាជិក លោក ទិនហ៊្វី នឹងមានភារកិច្ច ប្រមូលប្រាក់ សម្រាប់មូលនិធិនានា ដើម្បីជួយដល់សង្គម។ ប៉ុន្ដែដោយសារតែ កំពូលតារារូបនេះ ដើមឡើយជាមនុស្សមានការកំណាញ់ផងនោះ លោកក៏ប្រញាប់លាលែងពីតំណែង។

ព័ត៌មាននេះ បានធ្វើឱ្យក្រុមអ្នកសិល្បៈមានការខកចិត្ត ដោយយល់ថា នេះជាភារកិច្ចដែលគួរតែមានមោទនភាព។យ៉ាងនេះក្ដី កាលពីម្សិលមិញ ក្រុមហ៊ុនគ្រប់គ្រងរបស់ ទិនហ៊្វី បានចេញសេចក្ដីប្រកាសមួយស្លែងថា កំពូលតារាកំប្លែងនេះ មិនទាន់បានសុំលាលែងពី CPPCC នោះទេ។

width=365width=370

 

ដោយ ៖ សីហាប្រភព ៖ k14