តារាចម្រៀង Rihanna ក្នុងឆ្នាំ ២០១២ នេះមិនទាន់នឹងបានចេញផ្សាយអាល់ប៊ុមថ្មីនោះទេ នាងបានត្រឹមតែចេញបទចម្រៀងទោល ប៉ុន្មានបទប៉ុណ្ណោះ តែកាលពីពេលថ្មីៗនេះនាងបានប្រកាសថានឹងចេញផ្សាយអាល់ប៊ុមទី ៧ របស់នាងដែលមានចំណងជើងថា Unapologetic។
អាល់ប៊ុម Unapologetic បានរចនារូបភាពអាល់ប៊ុមដែលមានរូបរបស់នាង Rihanna លែងខ្លួនល្វែងលើទាំងអស់តែម្ដង។ ក្នុងអាល់ប៊ុមថ្មីនេះគេបានដឹងថានឹងមានបទចម្រៀងចំនួន ១៤ បទក្នុងនោះមាន ៧ បទគឺជាបទថ្មី និងប៉ុន្មានបទទៀតត្រូវបានផលិតថ្មីជាមួយនឹងសាច់ភ្លេងថ្មី ហើយក្នុងនោះក៏មានបទចម្រៀង Unforgettable ដែលជាបទថ្មីរបស់នាងផងដែរ។អាល់ប៊ុម Unapologetic នេះនឹងមានចេញលក់នាថ្ងៃទី ១៩ វិច្ចិកានេះ។ យើងទៅស្ដាប់បទចម្រៀងUnforgettable របស់ Rihanna បន្តិចទៅមើល ព្រោះមនុស្សភាគច្រើនគេថាបទចម្រៀងនេះគឺនាងRihanna រៀនច្រៀងសម្លេងតាម Justin Bieber៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator