Rihanna ទើបតែបញ្ចប់ការសំដែង Concert Diamond Tour របស់នាងថ្មីៗនេះ ជាមួយនិងភាពជោគជ័យ សប្បាយរីករាយជាច្រើន ។ Rihanna ក៏ចូលចិត្ត ធ្វើអោយទស្សនិកជន និងអ្នកតាមប្រមាញ់ រូបថតតារា ភ្ញាក់ផ្អើលជានិច្ច ។
ថ្មីៗនេះតារាចំរៀង Rihanna បានចូលទៅលេង កម្មវិធីជប់លាងមួយនៅ Barbados ដោយស្លៀកប៊ីគិនីឈុតហែលទឹក ទៅចូលរួមក្នុងកម្មវិធីនោះ ។ ដោយសារតែសំលៀកបំពាក់នោះ ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។
ដោយសារតែអំនាចស្រាបៀរ ធ្វើអោយនាង សប្បាយរីករាយ រាំចាក់ក្បាច់ពេញ កន្លែងជប់លៀងរហូតដល់ម៉ោង ៦ ព្រឹក ។ ដោយសារតែស្រវឹងពេក នាងត្រូវបានអង្គរក្ស អៀវពីក្រោយទៅផ្ទះតែម្តងទៅ ។ ទស្សនិកជនរិះគន់នាងថា ខ្លួនជាតារា មិនគួរណាបណ្តោយខ្លួន អោយស្រវឹងដល់ថ្នាក់គេអៀវទៅផ្ទះ អញ្ចឹងសោះ ៕
ដោយ ៖ លីលីប្រភព ៖ k14