វីដេអូផ្សាយពាណិជ្ជកម្មឲ្យ Nexus 4, 7 និង 10 របស់ Google រៀបរាប់ពី robot បៃតង មួយ មានការព្រួយចិត្តពេលឃើញមនុស្សគ្រប់គ្នានៅជុំវិញខ្លួនស្វាគមន៍បុណ្យ Christmasនៅក្បែរដើមឈើណូអែល។
បុរសម្នាក់បានឃើញរឿងនេះ ហើយក៏ស្វែងរកវិធីដើម្បីធ្វើឲ្យកូន Robot នោះរីករាយឡើងវិញ។គាត់បានប្រើប្រាស់បណ្តាផលិតផលរបស់ Google មានដូចជា ស្មាតហ្វូន Nexus 4, Tablet Nexus 7, Nexus 10 ដើម្បីបង្កើតបានជាទិដ្ឋភាពដ៏កក់ក្តៅមួយនៃថ្ងៃ Christmas ដែលបានធ្វើឲ្យ robot បៃតង នោះរីករាយឡើងវិញ ហើយកាន់តែសប្បាយចិត្តថែមទៀតពេលបានឃើញ បងប្អូននៅក្នុងគ្រួសារ Android ជាច្រើនទៀតមកក្បែរខ្លួន៕

ដោយ៖ សិលាប្រភព៖ VE