គិតជាមធ្យមក្នុងមួយឆ្នាំ បុគ្គលិកម្នាក់របស់ Apple ទទួលបានប្រាក់ចំណូលលើសពី ១២៤.០០០ដុល្លារ។ ជាក់ស្តែងនេះគ្រាន់តែជាប្រាក់ចំណូលមធ្យមរបស់ បុគ្គលិក Apple ប៉ុណ្ណោះ។ ប៉ុន្តែសំរាប់ ចំណូលរបស់បុគ្គលិកម្នាក់ៗ ជាពិសេស បណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក៏ CEO Tim Cookគឺផ្សេងពីនេះ។

តាមឯកសារគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងរបាយការណ៍ ជាមធ្យម បុគ្គលិកម្នាក់ៗរបស់ Apple ទទួលបានប្រាក់ចំណូលប៉ុន្មាន? Apple និយាយថា មានបុគ្គលិកចំនួន 2.112 នាក់ ធ្វើការនៅSanta Clara និង Sunnyvale។ គេបានផ្តល់ប្រាក់ជារៀងរាល់ឆ្នាំ ដល់បុគ្គលិកទាំងនោះ ចំនួន 262 លានដុល្លារ។ ដូច្នេះគិតជាមធ្យម បុគ្គលិក Apple ម្នាក់ទទួលបាន 124.053 USD។ ចំណែកបុគ្គលិកលក់រាយរបស់ Apple ទទួលបានប្រាក់ចំណូលទាបជាងនេះ។

/

សូមបញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺនិយាយពីប្រាក់ចំណូលមធ្យម របស់បុគ្គលិក Apple ម្នាក់ព្រោះតែកំរិតប្រាក់ចំណូលរបស់ បុគ្គលិក Apple មានកំរិតខុសគ្នា ច្រើនប្រភេទ។ ជាក់ស្តែងសំរាប់ លោក CEO Tim Cook របស់ Apple គឺទទួលបាន 4,2 លានដុល្លារ (ចំនួនប្រាក់ដែលទទួលបាន កាលពីឆ្នាំមុន)៕

ដោយ៖ សិលាប្រភព៖ VReview