ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងតារាសំដែងស្រីពីរដួង គឺនាង Bai Ling និង Crazybarby LeniLan បានធ្វើអោយទស្សនិកជនយល់ថា ពួកគេជាមនុស្សស្រឡាញ់ស្រីដូចគ្នា។

width=390

កាលពីសប្ដាហ៍មុន Bai Ling និង Crazybarby LeniLan ត្រូវបានគេប្រទះឃើញចូលទៅក្នុងសណ្ឋាគារប្រណិតមួយ នៅក្រុងប៉េកាំង។ អ្នកទាំងពីរ មិនត្រឹមតែញ៉ាំអាហារជាមួយគ្នានោះទេ ប៉ុន្ដែបានសំដែងកាយវិការអោប ថើបមាត់គ្នា ធ្វើអោយអ្នកនៅក្បែរនោះមានការភ្ញាក់ផ្អើល។ ដំបូងឡើង ពួកគេអង្គុយទល់មុខគ្នា ប៉ុន្ដែក្រោយមក​ ក៏បានប្ដូរទីតាំង ទៅអង្គុយក្បែរគ្នាទៅវិញ។ សាក្សីមួយចំនួន បាននិយាយថា Bai Ling និង Crazybarby LeniLan ហាក់ដូចជាគូស្នេហាប្រុសស្រី ដូច្នោះដែរ។

width=409

ចាប់ផ្ដើមល្បីឈ្មោះដោយសារខ្សែភាពយន្ដ sex 3D រឿង sex and zen ប៉ុន្ដែបច្ចុប្បន្ន Crazybarby LeniLan បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានប្រកាសថា ខ្លួននឹងយកស្ដ្រីដូចគ្នាជាគូជីវិត។ ចំណែក Bai Ling វិញ តែងធ្វើអោយគេចាប់អារម្មណ៍ ដោយសារតែការចូលចិត្តស្លៀកពាក់ប្លែកៗពីគេ។

width=403

គួររំលឹកថា កាលពីមុននេះ អ្នកទាំងពីរក៏ធ្លាប់ មានសង្សារប្រុស ប៉ុន្ដែទំនាក់ទំនងនោះមិនបានគង់វង្ស។ បច្ចុប្បន្ន មនុស្សជាច្រើនគិតថា Bai Ling និង Crazybarby LeniLan កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។

 

ដោយ ៖ សូរីយ៉ាប្រភព ៖ NS