ជាការពិតណាស់ បើនិយាយពីការម៉ាស្សាវិញ ប្រជាជនភាគច្រើនតែងតែទៅរកសេវាកម្មនេះដើម្បីភាពស្រណុកសុខស្រួលនៃរាងកាយ ហើយក៏អាចជួយព្យាបាលជម្ងឺបានផងដែរ។ បើតាមការសិក្សាស្រាវជ្រាវក៏បានអោយដឹងថា កាលដែលលោកអ្នកទៅធ្វើការម៉ាស្សាជាញឹកញាប់វានិងអាចជួយកាត់បន្ថយភាពតានតឹង ការឈឺក្បាល ការចុករោយតាមសន្លាក់ដៃជើងជាដើម។

ដោយឡែក នាពេលនេះទំព័រ Camnews សូមនាំមកជូនលោកអ្នកនូវពត៌មានមួយដែលនិយាយអំពីការម៉ាស្សា ដែលការម៉ាស្សានេះ មិនមែនមនុស្សជាម៉ាស្សានោះទេ បែរជាសត្វពស់ជាអ្នកម៉ាស្សាទៅវិញ។

ដូចដែលយើងបានដឹងស្រាប់ទៅហើយថា សត្វពស់ គឺជាសត្វដ៏កាចសហាវ ដែលវាពោរពេញទៅពិស ដែលពេលខ្លះ នៅពេលដែលវាខាំមនុស្សអាចបណ្តាលអោយស្លាប់ក៏ថាបាន។ ដោយឡែកនាពេលនេះបែរជាយកសត្វពស់មកធ្វើការម៉ាស្សាទៅវិញវាគឺជាវិធីម៉ាស្សាមួយដ៏គួរអោយតក់ស្លុតមែនទែន។

នេះគឺជាវិធីសាស្ត្រមួយដោយយក ពស់គ្មានពិស យកមកម៉ាស្សា។ នៅពេលធ្វើការម៉ាស្សាពពួកពស់គ្មានពិស នឹងវារលើដងខ្លួន ពិសេស គ្រាដែលវាវារលើឆ្អឹងខ្នងនោះ ភ្ញៀវទេសចរណ៍មាន អារម្មណ៍ស្រនុកយ៉ាងខ្លាំង។ វាជាវិធីព្យាបាលរោគឈឺសាច់ដុំ និងរោយ សន្លាក់ឆ្អឹង។ ការម៉ាស្សាបែបនេះ ត្រូវចំណាយលុយម្តង ៦០ ដុល្លារឯណោះ។ ប្រិយមិត្តទស្សនិកជន ប្រាកដជាឆ្ងល់ណាស់មែនទេ ថាតើការម៉ាស្សាដោយសត្វពស់នេះធ្វើទៅបានយ៉ាងដូចម្តេចនោះ ដូច្នេះសូមតាមដានទស្សនាវីដេអូ clipខាងក្រោមនេះទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធីប្រភព ៖ elushblog