រថយន្ត Toyota Land Cruiser ម៉ូដែលថ្មី  ឆ្នាំ២០១៣  ជាប្រភេទរថយន្តដ៏ទំនើប   ដែលមានរាងខ្ពស់ ស្រស់សង្ហា ធន់មាំ ធំទូលាយ និង ងាយស្រួលធ្វើដំណើរទៅផ្លូវឆ្ងាយ ចុះទឹក និង ឡើងភ្នំបានដោយសុវត្ថិភាព។

រថយន្ត​ Toyota Land Cruiser  ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត  ទាំងរូបរាងខាងក្នុង និងខាងក្រៅ  ដែលបានបំពាក់ជាមួយនឹង  ប្រព័ន្ធបច្ចេកវិជ្ជាថ្មី   ដ៏ប្រណិត មាន ៨ម៉ាស៊ីន ស៊ីសាំង ៥.៧លីត្រ/១០០គ.ម មានទ្វារ ៤ និងមានកន្លែងអង្គុយខាងក្នុងបីជួរ ធំទូលាយប្រកបដោយផាសុខភាព។

ពិសេសរថយន្ត Toyota Land Cruiser មានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព ពោងការពារសុវត្ថិភាព ប្រព័ន្ធ ABS កៅអីសុវត្ថិភាពសំរាប់កុមារ  កញ្ចក់បំពាក់ដោយប្រព័ន្ធការពារកំដៅថ្ងៃ និងមានបំពាក់ប្រព័ន្ធវិទ្យុដើរដោយផ្កាយរណប និងមានឧបករណ៍បំពង់សំឡេង ១៤គ្រាប់។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/

ដោយ៖ វណ្ណៈប្រភព៖ edmunds