រឿងរ៉ាវរបស់តារាកំប្លែងល្បីនាយ ពាក់មី និងនាងខ្ញុង ដែលវាបានក្លាយជារងើកភ្លើងឆេះតិចៗតែក្ដៅងំ នោះមិនទាន់បានបញ្ចប់ស្រួលបួលនោះទេ កាលពីប៉ុន្មានខែមុននេះ ដោយសារតែការសម្ដែងលើឆាករបស់អ្នកទាំង ២ ហាក់ដូចជាមានការស្និទ្ធស្នាលខុសពីធម្មតា នោះទើបមានពាក្យនិយាយពីមាត់មួយទៅមាត់មួយថានាយ ពាក់មី និងនាងខ្ញុង ដែលជាសមាជិកក្រុមសម្ដែងកំប្លែង CTN នោះមាននូវសម្ព័ន្ធស្នេហាលួចលាក់ រហូតដល់ថ្នាក់រស់នៅក្នុងដំបូលតែមួយទៀតផង។
នរណាៗក៏បានដឹងថានាយពាក់មី ជាបុរសដែលជាមេគ្រួសារមានភរិយាស្របច្បាប់ហើយថែមទាំងមានកូនទៀតផង ខណៈដែលនាងខ្ញុង ជាតារាមេម៉ាយកូនមួយក្ដៅស្រួយនោះ។ ពាក្យចចាមអារាមនេះផងដែរ ក៏ត្រូវបាននាយ ពាក់មី ចេញមុខមកបកស្រាយម្ដងរួចមកហើយតាមរយៈទស្សនាវត្តីក្នុងស្រុកមួយកាលពីប៉ុន្មានខែមុននេះ។
តែយ៉ាងណាទោះបីជាមានការបកស្រាយពីនាយពាក់មី យ៉ាងណាក្ដីក៏ពាក្យនិយាយតៗគ្នានៅតែមានមិនដាច់ថាអ្នកទាំង ២ មានសម្ព័ន្ធភាពស្នេហាលួចលាក់ ដោយហេតុនេះទើបកាលពីពេលថ្មីៗកន្លងមកនេះអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខមកបកស្រាយ តែម្ដងថានាងកំពុងតែរៀបចំខ្លួនធ្វើជាកូនក្រមុំ របស់បុរសនៅឯនាយសមុទ្ទ មិនមែនមានស្នេហាជាមួយនាយពាក់មីនោះទេ។
នាងខ្ញុងបានប្រាប់អោយដឹងថា មុនពេលដែលនាងចេញមកប្រលូកក្នុងវិស័យសិល្បះកំប្លែងនេះនាងបានដាច់ស្រាច់គ្នាជាមួយអតីតស្វាមីដែលជាអាជីវករនៅខែត្រសៀមរាប រួចស្រាច់មកហើយដោយការលែងលះគ្នាស្របច្បាប់តាមអំណាចសាលក្រមតុលាការ ហើយបញ្ហានេះគឺបណ្ដាលមកពីការរស់នៅ មិនចុះសម្រុងគ្នា។ហើយចំពោះបញ្ហាពន្លកស្នេហាថ្មីរបស់តារាមេមាយក្ដៅស្រួយរូបនេះ នាងបានប្រាប់ផងដែរថាពីដើមឡើយមិនដែលបានគិតរឿងថានឹងរកស្វាមីថ្មី នោះទេ។ ហើយមកដល់ពេលនេះដោយសារតែមានពាក្យនិយាយតមាត់គ្នា ថានាងខ្ញុងមានស្នេហាជាមួយនាយ ពាក់មី ទើបនាងខ្ញុងបានចេញមុខមកបកស្រាយតែម្ដងថា បុរសដែលខ្ញុំភ្ជាប់ទំនាក់ទំនងនោះមិនមែនជាបង ពែកមី ដូចដែលពាក្យឮនាពេលកន្លងមកនោះទេ ផ្ទុយទៅវិញបុរសនោះ គាត់ស្គាល់ខ្ញុំក៏តាមរយៈបង ពែកមី ដែរ។ ខ្ញុំបានស្គាល់បុរសនៅខាងក្រៅស្រុកម្នាក់ ហើយមកទល់ពេលនេះ ពួកខ្ញុំបានភ្ជាប់ទំនាក់ទំនងស្នេហានឹងគ្នាជាងមួយឆ្នាំហើយ ក្រោយពីគាត់សុំលេខទូរស័ព្ទខ្ញុំពីបង ពែកមី។នាងបញ្ជាក់ថា ការព្យាយាម រស់លាក់បាំងសមាសភាពជាស្ត្រីមេម៉ាយកន្លងមក មិនមែនដើម្បីជារនាំងបិទបាំងស្នេហ៍ជាមួយបុរសណានោះទេ តែជាហេតុផលមួយដើម្បីការងារ និងចំណូលពីសិល្បៈ ប្រសិនបើគេដឹងនាងម៉េម៉ាយគេមិនចង់បាននាងកាត់សក់ការនោះទេ៕
ដោយ៖ ផានិតប្រែសម្រួលអត្ថបទពី៖ Postkhmer