តាមគេហទំព័រ The Seattle Times បានអោយដឹងថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unមានគំរោងក្នុងការចរចាដើម្បីបញ្ជូនកម្មករ ១ ម៉ឺននាក់ទៅធ្វើការនៅចិន ដើម្បីរកលុយចិញ្ចឹមរបបគ្រប់គ្រងរបស់ខ្លួនបន្ថែម។
បញ្ហានេះត្រូវបានក្លាយជារឿងដ៏ក្ដៅគគុកនៅលើរាល់បណ្ដាញសារពត៌មាន Online របស់ចិនតែយ៉ាងណាវានៅជាពាក្យចចាមអារ៉ាមមិនទាន់ច្បាស់ប៉ុណ្ណោះព្រោះមិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ឬខាងប៉េកាំងនោះទេ។
សព្វថ្ងៃនេះមានកម្មករចម្រុះការងារចំនួនជាង ៤ ម៉ឺននាក់ដែលសុទ្ធសឹងតែជាកម្មករដែលមកពីកូរ៉េខាងជើងដែលភាគច្រើនគឺរកប្រាក់ដើម្បីយកទៅផ្គត់ផ្គង់របបដឹកនាំនៅកូរ៉េខាងជើង គឺមិនមែនរកប្រាក់ដើម្បីចិញ្ចឹមក្រពះហើយសល់នោះទេ។ កម្មករទាំងនោះនឹងអាចរកប្រាក់បានចំនួន២០០ ទៅ ៣០០ ដុល្លាសហរដ្ឋអាមេរិក ប៉ុន្តែពួកគេអាចទុកក្នុងខ្លួនដើម្បីប្រើប្រាស់បានមិនដល់៥០ ដុល្លានោះទេព្រោះគេត្រូវផ្ញើប្រាក់ទាំងនោះទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដើម្បីជួយទប់ស្កាត់បញ្ហាថវិការនៃរបបគ្រប់គ្រង។មុនពេលដែលគេជ្រើសរើសមនុស្សអោយទៅធ្វើជាកម្មករនៅស្រុកក្រៅគឺរដ្ឋាភិបាលគេជ្រើសរើសយ៉ាងល្អិតល្អន់បំផុត ដោយកម្មករទាំងនោះត្រូវតែជាមនុស្សដែលមានគំនិតមហាស្នេហាជាតិហើយត្រូវជាសាច់ញាតិរបស់អ្នកដែលមានតំណែងក្នុងបក្សទោះបីជាសកម្មជនតូចតាចក្ដី។តែបើតាមប្រភពពត៌មានពីសារពត៌មានកូរ៉េខាងត្បូងគេបានអោយដឹងថា នេះវា ក្លាយជារឿងធម្មតាទៅហើយព្រោះកូរ៉េខាងជើងធ្លាប់រើសកម្មករអោយធ្វើការនៅ Russia, Libya, AU ក៏ដូជជាប្រទេសឆេកជាដើមដើម្បីប្រមូលប្រាក់មកទ្រទ្រង់រដ្ឋាភិបាល។ មកដល់ពេលនេះខាងរដ្ឋាភិបាលចិនមិនទាន់មានពត៌មានអ្វីពីបញ្ហានេះនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz