វាគឺជារឿងមួយថ្មី ហើយប្លែក កាលដែលយើងទាំងអស់គ្នាបានដឹងថា នៅឯប្រទេសចិនមានពត៌មានដែលថា ការ៉េមមិនងាយរលាយ សូម្បីតែនៅក្រោមសីតុណ្ហភាពក្តៅដល់ទៅមួយម៉ោង។ ដូច្នេះហើយ ភ្នាក់ងារសារពត៌មាន RocketNews24 បានទៅយកពត៌មានដោយធ្វើការស៊ីបអង្កេតទៅលើរឿងនេះថាវាមានដំណើរដើមទងយ៉ាងណានោះ។
ឥឡូវ ពួកយើងបានទៅផ្តិតយករូបភាពអំពីការ៉េមទាំងអស់នោះ ហើយធ្វើការបង្ហោះនៅលើគេហទំព័រ តែអ្វីដែលចោទជាសំនួរនោះគឺថា ការ៉េមនេះនឹងមិនរលាយឬ? ជាការពិតណាស់ពត៌មានដែលថាការ៉េមមិនចេះរលាយនេះ មិនដែលបានជួបប្រទះពីមុនមក ដូច្នេះភ្នាក់ងារសារពត៌មានមួយរបស់ប្រទេសជប៉ុន បានធ្វើដំណើរទៅប្រទេសចិន ដើម្បីធ្វើការស្វែងយល់ថាវាគឺជាការពិតឬយ៉ាងណា?

គាត់បានទិញការ៉េមនោះដែលមានឈ្មោះថា Banana ហើយវាត្រូវបានផលិតឡើងដោយក្រុមហ៊ុនចិនមានឈ្មោះថា Nestle China ដែលលោកអ្នកអាចរកទិញបានគ្រប់ផ្សារទំនើបនៅក្នុងប្រទេសចិន។ នៅពេលដែលលោកអ្នកបានញ៉ាំវា ប្រាកដណាស់ថា លាន់មាត់ថាពិតជាឆ្ងាញ់មែន ពីព្រោះការ៉េមនេះធ្វើឡើងពីផ្លែចេក ដែលមានរសជាតិឆ្ងាញ់ និង មានរសជាតិVanilla នៅខាងក្នុងផងដែរ។
វាគឺជាការទ្រាំពុំបានមួយ បើមិនញ៉ាំការ៉េមនៅក្នុងពេលដែលសីតុណ្ហភាពកើនកម្តៅ ស្របពេលនេះភ្នាក់ងារសារពត៌មានរូបនេះ បានទិញវាញ៉ាំនិងធ្វើការអង្កេតមើលថាវាមិនងាយរលាយឬយ៉ាងណា? ៣០ នាទីក្រោយមក ភ្នាក់ងារមួយរូបនេះ បានរាយការណ៍អោយដឹងថាវាមិនទាន់រលាយទេ។

លុះពេលមួយម៉ោង បន្ទាប់ពីធ្វើការអង្កេតយ៉ាងផ្ចិតផ្វង់បានអោយដឹងថា វានៅតែមិនទាន់រលាយ។ ដោយរង់ចាំមើលដល់ទៅ ៣ម៉ោងក្រោយមក ទើបបានដឹងថា ការ៉េមនោះចាប់ផ្តើមរលាយបន្តិចម្តងៗ ដោយទុកវានៅក្រោមកម្តៅថ្ងៃក្តៅ នាពេលរសៀល។
ដូច្នេះ បើទស្សនិកជនចង់អោយជ្រាបច្បាស់ថា ការ៉េចនេះវាមិនងាយរលាយ ទោះបីស្ថិតនៅក្រោមស្ថានភាពក្តៅក៏ដោយ សូមទស្សនាវីដេអូ clip ខ្លីខាងក្រោមនេះទាំងអស់គ្នាណា៎៖
ដោយ ៖ រិទ្ធីប្រភព ៖ odditycentral