ថ្មីៗនេះទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញឈ្មោះ Seohyun សមាជិកក្រុម Girl's Generation នៅក្នុងបញ្ជីរាយនាម អ្នកដែលមានទ្រព្យអចលនវត្ថុធំៗ នៅឯ Gagnam ។

width=500បើយោងទៅតាម របាយការណ៍ របស់ក្រុមហ៊ុមគ្រប់គ្រង អចលនទ្រព្យរបស់កូរ៉េ With Us Asset Investment បានអោយដឹងថា Seohyun បានទិញផ្ទះវីឡាដ៏ប្រណិតធំស្កឹមស្កៃមួយ នៅឯវិធី Gangnam ក្នុងលក្ខណៈបង់រំលួស ។ វីឡានោះមានតំលៃរហូតដល់ទៅ ១,២៩ ពាន់លាន វ៉ុនដែលគិតជាប្រាក់ដុល្លារស្មើនិង ១,២ លានដុល្លារ ។ Seohyun ទើបតែបញ្ចប់ការ បង់ថ្លៃបំណុលទាំងអស់ នៅក្នុងខែកុម្ភះនេះទេ ។ នៅក្នុងបទសំភាសន៍មួយថ្មីៗនេះ Seohyun ក៏បានបង្ហើបដែរថា វាជាការពិតមែនដែលថានាងទិញផ្ទះវីឡា ដ៏ស្កឹមស្កៃមួយនោះ ។វីឡាដ៏ធំនោះមាន ១៩ Apartment ហើយក្នុងមួយបន្ទប់មាន បន្ទប់គេង ៤ និង បន្ទប់ទឹក ២ ។ ក្រោយពីលេចលឺដំណឹងនេះរួចមក ទស្សនិកជននិយាយថា តារាចំរៀងកូរ៉េៗ ពិតជាមានទ្រព្យស្តុកស្តម្ភគ្រាន់បើមិនចាញ់អ្នកមានជំនួញប៉ុន្មានទេ​ ៕

width=500

width=500

width=500width=500width=500width=500width=500

ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖-ជួបជាមួយ អ្នកគាំទ្រផ្កាប់មុខវ័យ ៤៧ ឆ្នាំរបស់ ONE DIRECTION-ឆន សុវណ្ណារាជ ធ្វើខួបកំណើត ជាមួយ ផន នីដា នៅបារាំង បែបរ៉ូមែនទិក-សារាយ សក្ខណា បង្ហាញក្ដីកង្វល់ ពេលរស់ជាមួយស្វាមី ក្រោយមង្គលការរួច

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop