ប្លែកៗ ៖ តើលោកអ្នកធា្លប់បានចោទសួរខ្លួនឯង ក៏ដូចជាធ្លាប់ឆ្ងល់ដែលទេថាតើ កង់ដែលមានតម្លៃថ្លៃជាងគេលើលោកនេះ វាមានតម្លៃថ្លៃដល់កំរិតណាទៅ?
ដូច្នេះនាពេលនេះ សូមនាំអារម្មណ៍ទស្សនិកជនងាកក្រឡេកមកមើលកង់មួយដែលជាប់ឈ្មោះជាកង់ ដែលមានតម្លៃថ្លៃបំផុតលើលោក ពោលគឺ វាមានតម្លៃដល់ទៅ ៧ម៉ឺនដុល្លារឯណោះក្នុងមួយគ្រឿង។

គួររំឭកផងដែរថា លោក Andy Martin អ្នកច្នៃម៉ូដជនជាតិអង់គ្លេស និងក្រុមហ៊ុនសង្ហារិម Thonet បានសហការចេញម៉ូដ និងច្នៃកង់ ដែលមានរូបរាងស្រស់ស្អាត ពីឈើមួយប្រភេទ ជាលក្ខណៈឈើស្វិត ដែលភាគច្រើនមាននៅអាមេរិកខាងជើង និងអឺរ៉ុប នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស huffingtonpost ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost