Samsung Galaxy S5 Prime មិនត្រឹមតែបំពាក់គ្រឿងម៉ាស៊ីនលំដាប់កំពូលៗនោះទេ តែវាក៏មានតម្លៃទាប គួរឱ្យចាប់អារម្មណ៍ផងដែរ។

/

ព័ត៌មានថ្មីៗ ស្ដីអំពី Samsung Galaxy S5 Prime តម្លៃទាបនេះ បង្ហាញខ្លួននៅក្នុងឯកសារមួយ នៅឥណ្ឌា ដែលបានឱ្យដឹងថា ស្មាតហ្វូន ដែលមានឈ្មោះកូដ SM-G906 នេះ ត្រូវបាននាំចូលដល់ព្រលានយន្ដហោះ Delhi ។ Galaxy S5 Prime ត្រូវបានគេជឿថា ជាកំណែមួយដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង និងវាយតម្លៃ។ ឯកសារខាងលើ បានបង្ហាញច្បាស់ថា Galaxy S5 Prime មានតម្លៃ ៣៥៥ដុល្លារ នៅឥណ្ឌា ។ ប៉ុន្ដែ ក្នុងឯកសារមួយផ្សេងទៀត ដែលមានទាក់ទិននឹងម៉ូដែលស្មាតហ្វូន Moto E បង្ហាញនិយាយថា តម្លៃរបស់ Galaxy S5 Prime គឺត្រឹមតែ ១៣៧ដុល្លារ ប្រហាក់ប្រហែលនឹងតម្លៃលក់រាយ ១២៩ដុល្លារ ដូច្នេះ គេឃើញថា តម្លៃរបស់ S5 Prime នៅឥណ្ឌា ក៏ប្រហែលនឹងតម្លៃផ្លូវដែលក្រុមហ៊ុន Samsung បានប្រកាស។

width=544

Galaxy S5 Prime នឹងជាកំណែលំដាប់ខ្ពស់ បន្ទាប់ របស់ Samsung ព្រោះវាត្រូវបានផលិតឡើងអំពីវត្ថុធាតុល្អជាងមុន។ គែម និងសម្បកផ្នែកខាងក្រោយ ត្រូវបានធ្វើឡើងអំពីលោហធាតុ។ ទូរ​ស័ព្ទឆ្លាត​វៃ Galaxy S5 Prime បំពាក់អេក្រង់ ៥,២អ៊ិន្ឈ៍ រីសូលូសឹន QHD, ប្រូសេសឺរ Qualcomm Snapdragon 805 quad-core 2.5GHz, GPU Adreno 420, RAM 3GB និងអាចទាញយកទិន្នន័យ ក្នុងល្បឿនដល់ទៅ 225Mbps ។

/

អំពីរចនារូបរាង គេឃើញថា S5 Prime នឹងមិនមានការផ្លាស់ប្ដូរច្រើនប៉ុន្មាន ធៀបនឹងកំណែ S5 ។ កាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ S5 Prime នឹងនៅក្នុងខែក្រោយនេះ ប៉ុន្ដែ ជាមួយនឹងតម្លៃដ៏ទាប នៅឥណ្ឌានេះ យើងទាំងអស់គ្នា ប្រហែលជាត្រូវការព័ត៌មានច្រើន និងជាក់ច្បាស់ជាងនេះ ព្រោះថា S5 Prime បច្ចុប្បន្ន គ្រាន់តែជាម៉ូដែលគំរូ ដែលកំពុងត្រូវបានធ្វើការសាកល្បង។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sammobile/tech