ទស្សនិកជន និង អ្នកគាំទ្ររបស់រឿង បែបបាញ់ប្រហារ The Expendables 3 ថ្ងៃនេះទទួលបានទាំងដំណឹងល្អ និង ដំណឹងអាក្រក់ ។ ដំណឹងល្អគឺ The Expendables 3 បន្ថែមសមាជិកចូលសំដែងទៀតហើយ ចំណែកដំណឺងអាក្រក់គឺ រឿងនេះបាត់បង់សមាជិកម្នាក់ ។
យោងទៅតាមសំដីរបស់ អ្នកដឹកនាំរឿងលោក Sylvester Stallone បានប្រកាសថា Harrison Ford ដែលជាកំពូលតារាសំដែង ដែលយើងបានស្គាល់គាត់ច្បាស់តាមរឿង Indiana Jonesនោះ នឹងចូលរួមសំដែងក្នុងរឿង The Expendables 3 ។ ចំណែកដំណឹងដែលថា បាត់បង់សមាជិកនោះគឺ Bruce Willis ដែលចូលសំដែងក្នុងរឿងវគ្គ ២ នោះ នឹងមិនត្រឡប់មកចូលសំដែងវិញឡើយ ។ អ្នកដឹកនាំរឿង Sylvester Stallone មិនបានបញ្ជាក់អំពីហេតុផល ដែលBurce Willis ចាកចេញពីការសំដែងឡើយ ។

មកដល់ត្រង់នេះ The Expendables 3 បានបន្ថែមតារាសំដែងជាច្រើន រួមជាមួយនិងតួចាស់ដោយក្នុងនោះមាន Sylvester Stallone , Jason Statham , Arnold Schwarzenegger , Jackie Chan ,Wesley Snipes , Mel Gibson , Steven Seagal and Milla Jovovich (Resident Evil ) ។The Expendables 3 នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃទី ៨ ឧសភា ២០១៤ ខាងមុខនេះ ៕

ដោយ ៖ លីលីប្រភព ៖ k14