Galaxy Alpha អាចជាស្មាតហ្វូនដំបូងគេបង្អស់ របស់ Samsung ដែលមានគែមជុំវិញ ធ្វើអំពីលោហធាតុ អេក្រង់ 4,7 inch  ដើម្បីប្រជែងនឹង iPhone 6។

/

ប្រភពស្និទ្ធនឹង Samsung គឺ SamMobile ទើបបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង អាចនឹងឧទ្ទេសនាម ស្មាតហ្វូន Galaxy Alpha ដែលប្រើគែមលោហធាតុ នៅសប្ដាហ៍ក្រោយ។ ពេលវេលានៃការបង្ហាញខ្លួនរបស់ Galaxy Alpha អាចនឹង នៅក្នុងថ្ងៃទី ៤ សីហា។

ទំព័រ SamMobile ឱ្យដឹងថា រូបរាងរបស់ Galaxy Alpha   នឹងមានការកែលំអបន្តិច ដើម្បីនាំមកនូវសម្រស់លេចធ្លោជាងមុន ប៉ុន្ដែ Galaxy ដែលមានគែមលោហធាតុនេះ ប្រហែលមិនមែនជាស្មាតហ្វូនដែលស្ថិតក្នុងលំដាប់ខ្ពស់នោះទេ ដោយសារតែអេក្រង់របស់វា អាចនឹងមានត្រឹមតែ 4,7 inch Full HD ។ ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យបានច្បាស់នៅឡើយ ប៉ុន្ដែ សេនសឺរ សម្រាប់វាស់ចង្វាក់បេះដូងរបស់​ម្ចាស់​ទូរស័ព្ទ នៅ​លើ Galaxy S5 ក៏នឹងត្រូវបំពាក់ឱ្យស្មាតហ្វូន Galaxy Alpha ។

ក្រុមអ្នកវិភាគផ្នែកបច្ចេកវិទ្យាយល់ថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញ Galaxy Alpha មុន iPhone 6 ដើម្បីដណ្ដើមយកអទិភាពពី Apple ។ ការដែល Samsung រចនាស្មាតហ្វូនដែលមានអេក្រង់ 4,7 inch នេះ បង្ហាញថា Samsung មានបំណងប្រកួតប្រជែងជាមួយនឹងកំពូលផលិតផលរបស់ Apple ។ ដូច្នេះ នៅក្នុងប៉ុន្មានខែចុងឆ្នាំនេះ អ្នកប្រើប្រាស់អាចនឹងបានឃើញនូវការប្រកួតប្រជែងដ៏ “សាហាវ” រវាង Galaxy Alpha និង iPhone 6 ឬក៏អាចមានទាំង Xperia Z3 របស់ Sony ផងដែរ។

/

/

/

/

/

/

/

/

/

width=502

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BusinessInsider/PhoneArena