តាមប្រភពព័ត៌មានវៀតណាម នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បានចុះផ្សាយថា កញ្ញា តេង លក្ខិណា ជាតារាសម្តែង និងពិធីការិនីទូរទស្សន៍ របស់ប្រទេសកម្ពុជា ដែលមានសម្រស់ស្រស់ សោភាដូចតារាកូរ៉េ និងមានប្រជាប្រិយភាពបំផុត។

ពេលនេះ តេង លក្ខិណា ត្រូវចាត់ថា ជាតារាសម្តែង និងពិធីការិនី មានទេពកោសល្យក្នុង ការនិយាយស្តីសមរម្យ ដែលធ្វើឲ្យទស្សនិកជនក្នុង និងក្រៅប្រទេសមាន ការគាំទ្រនាងយ៉ាងខ្លំាង។ មិនត្រឹមតែសម្តីសមរម្យនេះទេ ក្នុងនេះ ក៏លាយឡំនឹងរូប សម្រស់ស្រស់ស្អាត និងភាពសិចស៊ី ដែលធ្វើឲ្យបុរស អ្នកមានទ្រព្យស្តុកស្តម្ភ ឈ្លក់វង្វេង់នឹង រូបនាងទៀតផង។

តាមប្រភពព័ត៌មានដដែល ថា តេង លក្ខិណា ជាប់ឈ្មោះជា តារាសិចស៊ី និងមានតម្លៃខ្លួនថ្លៃ ក្នុងការថតពាណិជ្ជកម្ម សម្តែង ពិធីការិនី និងកម្មពិធីផ្សេងៗទៀត។ នៅក្នុងប្រទេសកម្ពុជា នាងមានអ្នកគាំទ្រជាច្រើន បានស្គាល់ និងឃើញនាង ក្នុងកម្មវិធីទូរទស្សន៍ MYTV នៃការប្រគំតន្រ្តី A1 ដែលប្រព្រឹត្ត នៅរៀងរាល់អាទិត្យ។

កញ្ញា តេង លក្ខិណា ជាតារាវ័យក្មេង ក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ នៅក្នុងវិស័យ ពិធីការិនីទូរទស្សន៍ ដោយសារតែនាង មានទឹកដមសំឡេងផ្អែម សុភាពរាបសារ ពេលទស្សនិកជនស្តាប់ ធ្វើឲ្យពួកគេសរសើរគ្រប់ៗគ្នា៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល