ភ្នំពេញ៖ តារាសម្ដែងរាងសង្ហា សម្បុរស រតនៈ ពិសិដ្ឋ ដែលមានកេរ្តិ៍ ឈ្មោះល្បីគួរសម ក្នុងពិភពសិល្បៈ និងជាតារាចម្រៀង មានទឹកដមសំឡេងពីរោះ ទាំងក្នុងការនិយាយ និងច្រៀង ទើបមានឱកាសទៅ សម្ដែងនៅបរទេស ជាញឹកញាប់ រួមជាមួយតារាស្រីស្អាត និងល្បីៗ ជាច្រើនដួងទៀត។ រតនៈ ពិសិដ្ឋ ក៏ជាថៅកែហាងលក់ សំលៀកបំពាក់មួយ ដែលកំពុងតែមានដំណើរការល្អ អាចរកចំណូល បានច្រើនគួរសម ផ្ទុយពីតារាមួយចំនួន បើកហើយក៏ រលំទៅវិញ ដោយសារខ្វះ បទពិសោធន៍ ក្នុងការរកស៊ី ព្រោះចេះតែរាំច្រៀង ដល់ពេលទៅរកស៊ី បានតែមួយប្រាវ ក៏បះជើងទៅ គួរឲ្យអាម៉ាស់ រួចក៏និយាយថា រវល់គ្មានពេលសម្រាប់ គ្មានពេលគ្រប់គ្រង ហាងជាដើម ។
សម្រាប់ព័ត៌មានទាក់ទង នឹងស្នេហាតារាសម្ដែង រតនៈ ពិសិដ្ឋ មិនទាន់មានទេ តែត្រូវាបាន វាយប្រហារ ដោយសារព័ត៌មាន ក្នុងស្រុកមួយ បានចុះផ្សាយថា មានប្រុសស្នេហ៍ (ស្រឡាញ់ភេទដូចគ្នា) បើកហាងលក់ សម្លៀកបំពាក់ឲ្យ ។ តែតារាសម្ដែងប្រុសរូបនេះ បានប្រកែកថា ពុំមានរឿងបែប នេះកើតឡើងនោះទេ ។ បន្ទាប់ពីចេញផ្សាយរួច ធ្វើឲ្យតារាសម្ដែងប្រុសរូបនេះ បាក់មុខមិនតិចទេ ពិសេសក្រុមគ្រួសារ លោកដែលមាន ជីវភាពធូរធា ស្ទើរតែមិនបាច់ឲ្យ ពិសិដ្ឋ ពិបាករកស៊ីសន្សំលុយ ក្បាលកាក់បែបនេះទេ។
ក្រុមគ្រួសារ បានក្ដៅស្លឹកត្រចៀកជាខ្លាំង ហើយបានបន្ទោស រតនៈ ពិសិដ្ឋ ថា មិនគួរឲ្យមានព័ត៌មានបែបនេះ កើតឡើងទេ ព្រោះមិនចំណេញទេ ។ ម្យ៉ាងទៀតល្បី ឬមិនល្បី កុំឲ្យមានរឿងបែបនេះ ព្រោះពួកគាត់ មិនត្រេកត្រអាល នឹងកេរ្តិ៍ឈ្មោះអសោច ដល់ក្រុមគ្រួសារបែបនេះទេ។
តារាសម្ដែង រតនៈ ពិសិដ្ឋ ក៏មិនបានបញ្ចេញ ប្រតិកម្មអ្វីដែរ គ្រាន់តែនិយាយ ជាមួយអ្នកសារព័ត៌មាន ដែលចុះផ្សាយថា លោកសុំចិត្តថា ថ្ងៃក្រោយកុំ ចុះផ្សាយបែបនេះអី ព្រោះក្រុមគ្រួសារលោក មិនពេញចិត្តទេ។ តែលោកក៏អរគុណ សម្រាប់ការចុះពីលោក តែលើកក្រោយកុំអី មិនល្អទេ...។ តែ រតនៈ ពិសិដ្ឋ នៅមានសុជីវធម៌ល្អ ហើយជាគំរូល្អ សម្រាប់សិល្បករដ៏ទៃ ក្នុងការបកស្រាយរឿងអាស្រូវ ។
តារាសម្ដែងប្រុស រតនៈ ពិសិដ្ឋ កំពុងតែស្និទ្ធស្នាលជាខ្លាំង ជាមួយតារាសម្ដែង ស្រីស្អាត ម៉ាក សែនសូនីតា ពេលទៅ ណាមកណាទាំងគូ ប្រៀបបីដូចជា លលកញីឈ្មោល តែលោកធ្លាប់និយាយថា គ្រាន់តែជាដៃគូក្នុង សិល្បៈប៉ុណ្ណោះ មិនមែនគូស្នេហ៍ទេ ។ តែបើគូស្នេហ៍ ក៏មិនជឿដែរព្រោះ ស្រីស្អាត ម៉ាកសែនសូនីតា មិនមែនទំនេរឡើយ នាងត្រូវបានចោមរោម ទៅដោយប្រុស សម្បូរធនធាន ជាច្រើនសុំស្នេហ៍៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល