សូមចូលរួមតាមដានទាំងអស់គ្នាថា តើតារាណាខ្លះនៅក្នុងប្រទេសចិន ដែលត្រូវបានដាក់ចូលក្នុងសៀវភៅ black list របស់បណ្តាប៉ុស្តិ៍ទូរទស្សន៍។

Gan Lu Lu

/

width=422

កាន លូលូ ទើបតែត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ហាមឃាត់ឡើងប៉ុស្តិ៍ដល់កំរិតមួយយ៉ាងច្រើន។ទង្វើដែលនាងចូលចិត្តស្លៀកពាក់ចំហលើ ចំហក្រោមជាបន្តបន្ទាប់បានធ្វើឲ្យប៉ុស្តិ៍ទូរទស្សន៍ត្រូវតែយកឈ្មោះរបស់នាងដាក់ចូលក្នុងសៀវភៅ Black List ។ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាចអញ្ជើញនាងបាន តែសំរាប់ប៉ុស្តិ៍ទូរទស្សន៍គឺទេ។

Xifeng

width=429

width=426

កាលពីឆ្នាំ២០០៨ នាង Xifeng ធ្លាប់បានធ្វើឲ្យជ្រុះនូវក្រដាសមួយសន្លឹក ដែលអត្ថន័យក្នុងនោះនិយាយអំពី  ប្រកាសជ្រើសរើសសង្សារ នៅស្ថានីយ៍រថភ្លើងក្រោមដី ឯសៀងហៃ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលនាងប្រកាសពីលក្ខខណ្ឌជ្រើសរើសប្តីនៅក្នុងកម្មវិធីMatchMaking ។ ក្រោយមក នាងត្រូវបានគេស្អប់ពេលនិយាយថា អ្នកដែលនាងចង់បាននោះត្រូវពូកែខាងតន្រ្តី ការនិពន្ធ អុក គំនូរ ពិសេសចេះលេងព្យាណូបានយ៉ាងល្អ និងមានចំនួន IQ ៣០០។Xifeng ត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ធំៗហាមឃាត់ ព្រោះតែសំដីអួត ប្រមាថរបស់នាង។

Jocie Guo

width=465

width=467

Jocie Guo ត្រូវបានគេវាយតំលៃថាជាសិល្បៈការនីវ័យក្មេងនៃក្តីសង្ឃឹមរបស់ Cbiz។ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ត្រូវបានរលាយយ៉ាងឆាប់រហ័សទៅវិញ ដោយសារកានិយាយកុហក់របស់នាង។ Jocie Guoធ្លាប់និយាយទៅអ្នកកាសែតថា នាងជាប្រធានសមាគមកាកបាទក្រហម ក្នុងពេលដែលអ្នកតំណាងនៃសមាគមនេះ ចេញមុខស្រាយបញ្ជាក់ថា Jocie Guo គ្មានអ្វីពាក់ព័ន្ធនឹងសមាគមនេះឡើយ។បន្ទាប់ពីមានរឿងនេះហើយ Jocie Guo ត្រូវបានបណ្តាប៉ុស្តិ៍ទូទស្សន៍ហាមឃាត់។

shou shou

/

shou shou ត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ហាមឃាត់ក្នុងការឡើងប៉ុស្តិ៍ បន្ទាប់ពី clip sex របស់នាង និងមិត្តប្រុសត្រូវបានបង្ហាញ៕

ដោយ៖ សិលាប្រភព៖ k14