Marilyn Manroe ជារាជនីសម្រស់ និងនិមិត្តរូបនៃភាពសិចស៊ីរបស់ហូលីវូដ ក្នុងកំឡុងឆ្នាំ ៥០និង ៦០ នោះថ្មីៗនេះ ត្រូវបានគេរកឃើញថា នាងមិនមែនស្អាតពីធម្មជាតិឡើយ ហើយនាងធ្លាប់វះកាត់កែសម្ភស្សពី ៤ ទៅ ៥ ដងទៀតផង ។

Marilynទស្សនិកជនខ្លះ ប្រហែលជាខកចិត្តខ្លះៗ ហើយក៏ឆ្ងល់ដែរថា តើធ្វើដូចម្តេចបានគេដឹងរឿងនេះតើមានភស្តុតាងអ្វីដែរ? ប្រាកដណាស់ ថ្មីៗនេះនៅឯកន្លែងដេញថ្លៃមួយឈ្មោះថា Julien នៅBeverly Hill រដ្ឋ California បានប្រកាសដាក់ដេញថ្លៃរបស់មួយ ដែលធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំង ។ របស់នោះ គឺជាវិក័យបត្តិបង់ប្រាក់ថ្លៃវះកាត់ និងរូបថត X-Ray ៦ សន្លឹកបង្ហាញអំពីការវះកាត់កែ ចង្កា របស់ Marilyn Manroe តែម្តង ។ វិក័យបត្តិទាំងនោះ គឺចេញដោយលោកវិជ្ជបណ្ឌិតMichael Gurdin ក្នុងកំឡុងឆ្នាំ ១៩៥០ ដល់ ១៩៦២ ។ អ្នកដាក់ដេញថ្លៃបាននិយាយថា បើយើងទៅមើលពីអតីតកាលវិញ ក្នុងពេលដែលនាង ចាប់ផ្តើមកែសម្ភស្សត្រង់ ចង្កា របស់នាងក្នុងឆ្នាំ១៩៥០ នាងបានបាត់មុខពីសិល្បៈ អស់រយៈពេល ២ ឆ្នាំរហូតដល់ ឆ្នាំ ១៩៥២ ទើបនាងលេចមុខមកវិញ ជាមួយនិងរឿងល្បីៗជាច្រើន ។ មនុស្សជាច្រើន ក្នុងសម័យនោះមិនទាន់ដឹងថាមានការវះកាត់កែសម្ភស្សច្រើននៅឡើយ ដូចនេះហើយទើបពួកគេ គ្មានការចាប់អារម្មណ៍ ។

width=470បើទោះបីជាមានភស្តុតាង និងអំនះអំនាងយ៉ាងណាក៏ដោយ ក៏ទស្សនិកជនមួយចំនួន នៅតែមិនជឿនិងភ្នែក និងត្រចៀកខ្លួនឯងនៅឡើយថា រាជនីសម្រស់ម្នាក់នេះ បានវះកាត់កែសម្ភស្ស ។ការដេញថ្លៃពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានតំលៃពី ១៥០០០ ទៅ ៣០០០០ ដុល្លារ ៕

Marilyn
Marilyn
Marilyn
Marilyn
Marilyn
ដោយ ៖ លីលីប្រភព ៖ k14,dailymail,huffinton