ក្នុងកម្មវិធី Oprah Winfrey លោកអ្នកប្រហែលជាដឹងហើយថា Rihanna នាងបានសារភាពកាលពីចុងសប្ដាហ៍មកនេះថានាងពិតជានៅស្រលាញ់ Chris Brown ពិតមែន ហើយក្រោយពីកម្មវិធីនេះមកគេសង្កេតឃើញថាមានមតិជំទាស់ និងតិចតៀនជាច្រើនដល់តារារូបនេះពីសំណាក់ប្រិយមិត្ត។/ប៉ុន្តែមកដល់ពេលនេះក៏គេសង្កេតឃើញមានមតិគាំទ្រខ្លះៗដែរដោយគ្រប់គ្នាដែលគាំទ្រ Rihannaក្នុងបញ្ហានេះគេនិយាយថានាងជាមនុស្សមានបេះដូងស្មោះនិងជាមនុស្សស្មោះត្រង់នឹងការពិតខ្លួនឯង។ខ្ញុំគិតថាខ្ញុំចូលចិត្ត Riri ក្រោយពេលដែលនាងបានសារភាពប្រាប់ @Oprah ឃ្លានេះគឺមានប្រិយមិត្តម្នាក់សរសេរនៅលើ Twitter របស់ខ្លួន ហើយមានម្នាក់ទៀតបានសរសេរថា Rihanna គឺជាតារាម្នាក់ដែលមានភាពស្មោះត្រង់បំផុតក្នុងផលិតកម្មចម្រៀង ព្រោះនាងក្លាហានក្នុងការនិយាយរាល់អ្វីដែលជាការពិតចំពោះនាងចេញមក។ ហើយក្នុងនោះនៅលើ Twitter ក៏គេសង្កតឃើញមានប្រិយមិត្តជាច្រើនទៀតផងដែរដែលមានមតិគាំទ្រ Rihanna៕

ដោយ ៖ វិសាលប្រភព ៖ DM