កាលពីពេលថ្មីៗនេះក្រុមប៉ូលីសទីក្រុង Changzhou ប្រទេសចិនបានបំបែកសំបុកឧក្រិដ្ឋជនដែលធ្វើការវះកាត់និងលក់ក្រលៀនមនុស្សដោយខុសច្បាប់នៅលើទីផ្សារងងឹត។ សរុបមានមនុស្សចំនួន១៦ នាក់ត្រូវបានចាប់ខ្លួន។ ក្រុមឧក្រិដ្ឋជនទាំងនេះគឺមានមេរបស់គេដែលមានឈ្មោះថា Wei ដែលជាអ្នកដើររកអ្នកត្រូវការលក់ក្រលៀនព្រោះមានបញ្ហាប្រញ៉ាប់លុយកាក់ ហើយគេបានប្រកាសរកក្នុង Forum លើ Internet ដែលប៉ួលីសបានស៊ើបដឹង។ រាល់អ្នកដែលមកវះយកក្រលៀនលក់នៅទីនេះគេត្រូវសម្រាកនៅទីនេះដោយមិនអោយចេញទៅណាពី ១០ ទៅ ១៥ ថ្ងៃទំរាំដល់ពេលដែលគេអាចមានសុខភាពគ្រាន់បើ។ ហើយក្នុងការបំបែកនេះផងដែរ ក្រុមប៉ូលីសក៏បានរុករកឃើញជនរងគ្រោះចំនួន ២០ នាក់ផងដែរ ដែលក្រុមឧក្រិដ្ឋជនបានចាប់បង្ខាំងទុក។
ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz