ថ្មីៗនេះ នៅលើអ៊ីនធឺណេត គេឃើញមានបង្ហោះរូបភាពមួយចំនួន ស្តីពីបុរសម្នាក់រត់អាក្រាតកាយដោយមានអោបតុក្កតាសិចមួយផង ហើយត្រូវបានដេញតាមពីក្រោយដោយនារីអាក្រាតកាយម្នាក់ផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រូបភាពទាំងនេះត្រូវបានគេដឹងថា ត្រូវបានថតនៅទីក្រុង ប៉េកាំង ប្រទេសចិន។

តាមប្រភពពី Shanghai, បណ្តារូបភាពដែលថតបាននេះ គឺគេឃើញបុរសម្នាក់ បានរត់ឆ្លងផ្លូវក្នុងស្ថានភាពអាក្រាតកាយ ទាំងកណ្តាលអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពអ៊ីនធឺណេតរបស់ចិន។ រឿងដែលបង្កឲ្យមានការងឿងឆ្ងល់ដល់អ្នកទស្សនា គឺបុរសម្នាក់នោះបានអោបតុក្កតាសិចទៅជាមួយ និងត្រូវបានរត់ដេញតាមពីក្រោយ ដោយនារីម្នាក់ ក្នុងស្ថានភាពអា-អាក្រាតកាយដូចគ្នា។

មាន Blogger កំប្លែងមួយបានបញ្ចេញយោបល់ថាៈ តើវាជាល្បែង Temple Run នៅក្នុងជីវិតពិតខាងក្រៅមែន រឺមិនមែន? សកម្មភាពចម្លែករបស់គូស្នេហ៍មួយគូនេះ វាស្រដៀងទៅនឹង ល្បែងលេងដ៏ពេញនិយមមួយ នៅលើទូរស័ព្ទ។
ទន្ទឹមនឹងនោះ ក៏មានការបញ្ចេញយោបល់ថា វាគ្រាន់តែជាសកម្មភាព ដែលធ្វើឡើង បំណងចង់បានការចាប់អារម្មណ៍ នៅកន្លែងសាធារណៈ ប៉ុណ្ណោះ។ អ្នកខ្លះទៀត បាននិយាយថា វាគ្រាន់តែជារូបភាពកំសាន្តលេងធម្មតាមួយប៉ុណ្ណោះ ។
បច្ចុប្បន្ន នៅមិនទាន់ព័ត៌មានណាមួយដឹងថា មានរឿងអ្វីពិតប្រាកដកើតឡើងជាមួយគូស្នេហ៍មួយនេះ និងស្គាល់ពីអត្តសញ្ញាណ របស់ពួកគេនៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ K14