ស្ទើរតែមិនគួរអោយជឿ​ ៖ បុរសដែលជាអ្នកបើកបររថយន្ត  ជនជាតិតៃវ៉ាន់ ​ត្រូវបានរកអោយឃើញថាពិតជាសំណាងហួស ក៏ព្រោះតែបានរួចផុតពីមាត់ទ្វារមច្ចុរាជ ពោលគឺរួចផុតពីសេចក្តីស្លាប់  ខណៈពេលដែលដុំថ្មយក្សដ៏ធំមួយ  បានរអិលធ្លាក់ចុះមក  ប៊ិះនឹងសង្កត់លើរថយន្តរបស់គាត់ដែលកំពុងតែ  ធ្វើដំណើរនៅតាមដងផ្លូវ  ស្របពេលដែលមានគ្រោះធម្មជាតិរអិលបាក់ដីនោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ។

គួររំឭកផងដែរថា   វីដេអូសារព័ត៌មាន ស្តីពីគ្រោះថ្នាក់ធម្មជាតិដ៏រន្ធត់មួយនេះ ត្រូវបានគេហទំព័រសារព័ត៌មានពិភពលោក    មានការចាប់អារម្មណ៍ជាខ្លាំង  និង បានចុះផ្សាយ  នៅទំព័រមុខរៀងៗខ្លួន។ ដោយឡែក មិនមានរបាយការណ៍ បញ្ជាក់អោយដឹង ថាមានមនុស្សទទួលរងរបួសនោះទេ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិលើកនេះ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីគ្រោះថ្នាក់ធម្មជាតិមួយនេះ វីដេអូត្រូវបានគេថតជាប់     សកម្មភាពស្តែងៗ  ពីកាម៉េរ៉ា ដែលត្រូវបានគេបំពាក់ជាប់នឹងរថយ​ន្តមួយផ្សេងទៀត ដែលធ្វើដំណើរនៅពីខាងក្រោយ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល- តោះទៅទស្សនាវីដេអូ បែបកំប្លែង យាយពីថា ឈឺនោះឈឺ មកពីវាយចឹងតើ...- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត- ដើមឆ្នាំ ២០១៤ ល្បែងគ្រោះថ្នាក់ មានតែមួយគត់ក្នុងលោក នឹងសំកាំងខ្លួនឡើង (មានវីដេអូ)

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ