ទស្សនិកជន បានដឹងរួចមកហើយថា ភាពយន្តខ្នាតធំរឿង Fast & Furious ត្រូវបានប្រកាសបញ្ជាក់ថា នឹងធ្វើវគ្គបន្ត ដែលត្រូវជាវគ្គទី ៧ ។ អ្នកដឹកនាំរឿង បានប្រកាសពីការចូលរួមថតសំដែង ពីតួថ្មីៗជាបន្តបន្ទាប់ ដោយថ្ងៃនេះតួថ្មី ដែលនឹងចូលសំដែងក្នុងរឿង Fast & Furious 7គឺជាតារាសំដែងក្បាច់គុនដ៏ល្បី របស់អាស៊ីយើង ដែលទស្សនិកជន ធ្លាប់ស្គាល់រួចមកហើយ ។

/ Tony Jaa ដែលយើងធ្លាប់បានស្គាល់ ដោយឈ្មោះ ចាភ្នំយីរ៉ាំ តាមរយៈរឿង Ong Bak និងTom Yum Gong នោះ ត្រូវបានអ្នកដឹកនាំរឿង Fast & Furious ទាក់ទងនឹងប្រកាសជាផ្លូវការហើយថា នឹងចូលសំដែងរឿង Fast & Furious 7 ។ Tony Jaa បានប្រាប់ថា គាត់ជាអ្នកគាំទ្ររឿង Fast Furious ជាយូរណាស់មកហើយ ពេលនេះបានសំដែងក្នុងរឿងនេះទៀត គាត់ពិតជាសប្បាយចិត្តណាស់ ។

/ជាមួយនិង ការចូលរួមសំដែងដោយ Jason Statham ធ្វើជាតួមនុស្សអាក្រក់ក្នុងរឿងវគ្គទី ៧នេះ ក៏កំពុងតែរៀបចំសរសេរថ្មីបន្ថែមទៀតដោយ Chris Morgan ដើម្បីអោយ James Wanដឹកនាំរឿងនេះ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។ Fast Furious 7 នឹងដាក់បញ្ចាំងក្នុងឆ្នាំ ២០១៤ នេះហើយ ៕

ដោយ ៖ លីលីប្រភព ៖ screenrant