សៀងហៃគឺជាទីក្រុងដ៏រីកចំរើនមួយនៅលើពិភពលោក   ដែលមានអគារខ្ពស់ៗជាច្រើន កំពុងរីកលូតលាស់អភិវឌ្ឍ ច្រើនជាងដើមឈើដែលដុះក្នុងព្រៃទៅទៀត។

ចំពោះដំណើរកំសាន្តមួយថ្ងៃដែលនៅក្នុងទីក្រុងនេះវិញ ហាក់ដូចជាលឿន ប៉ុន្តែអ្នកអាច កំសាន្តសប្បាយជាមួយប្រជាពលរដ្ឋនៅទីនេះ   ដែលតែងតែមកប្រមូលផ្តុំគ្នាយ៉ាងច្រើន មកហាត់ប្រាណ នៅសួនច្បារ Fuxing   និងមកច្រើងរាំកំសាន្តនៅទីសាធារណៈតែម្តង។

width=454

ភ្ញៀវទេសចរទាំងឡាយក៏អាចដើរទស្សនា មើលកំពង់ផែដែលមមារញឹកបំផុត និងថតរូបកំសាន្តជាមួយនឹងទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធអគារដ៏ទំនើប៕

ដោយ៖ តុលា

ប្រភព៖ bbc