Kangin អតីតសមាជិកក្រុម Super Junior បានប្រកាសថាគេនឹងវិលចូលក្នុងក្រុមវិញក្នុងអំឡុងខែក្រោយនេះជាមួយនឹងការចេញអាល់ប៊ុមថ្មី។/សមាជិកក្រុម Super Junior រូបនេះបានលាចាកចេញពីក្រុមទៅបំរើការងារជាទាហានដែលពលរដ្ឋកូរ៉េម្នាក់ៗត្រូវតែបំពេញអស់រយៈពេល ១១ ខែនិយាយទៅគឺក្រោយពេលដែលអាល់ប៊ុមចុងក្រោយរបស់ SJ Mr. Simple បានចេញកាលពីឆ្នាំទៅមិញ។ កាលពីម្សិលមិញនេះអ្នកនាំពាក្យរបស់SM Entertainment បានបញ្ជាក់ប្រាប់ថា Kangin នឹងត្រលប់មកជាសមាជិកក្រុម SJ វិញជាមួយនឹងការចេញអាល់ប៊ុមទី ៦ ដែលនឹងមានចេញលក់ក្នុងខែ ៧ ហើយការងារជាទាហានរបស់ Kangin បានបញ្ចប់ជាស្ថាពរហើយ ពេលនេះគេកំពុងតែហាត់សមដើម្បីការវិលត្រលប់មកវិញ។/សុំបញ្ជាក់ថា SJ ជាមួយនឹងអាល់ប៊ុម Mr. Simple កាលពីឆ្នាំទៅមិញបានធ្វើអោយកក្រើកជាមួយនឹងការលក់អស់ជាង ៥ សែនបន្ទះនឹងទទួលបានពានរង្វាន់ក្នុងស្រុកជាច្រើន។ ទោះបីជាអាល់ប៊ុមនេះបានចេញលក់យូរណាស់ហើយក្ដីក៏នៅតែជាទីពេញនិយមពីសំណាក់អ្នកស្ដាប់ ហើយជាមួយគ្នានេះផងដែរក៏មានដំណឹងថាចាប់ពីពាក់កណ្ដាលខែ ៧ នេះក្រុម SISTAR, SJ និង 2NE1 នឹងវិលត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីៗ។

ដោយ៖ នីតាប្រភពពី៖ Allkpop