កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានហេតុការណ៍មួយបានកើតឡើងនៅក្នុងអាគារស្នាក់នៅរួមមួយរបស់ប្រជាពលរដ្ឋចិនក្នុងទីក្រុង Baoding ខែត្រ Hebei ប្រទេសចិន ដែលក្រុមផលិតគ្រឿងផ្ទុះខុសច្បាប់មួយដែលបានសំងំលាក់ខ្លួននៅក្នុងអាគារនោះបានដាក់គ្រឿងផ្ទុះបំផ្ទុះអាគារមួយផ្នែកដែលវានាំអោយបាក់ស្រុតអាគារអស់មួយផ្នែកហើយមានមនុស្ស ៣៤ នាក់បានរងរបួស និងស្លាប់ម្នាក់។/ក្រុមប៉ូលីសបានរកឃើញសំណល់គ្រាប់បំផ្ទុះអាគារដែលគេឆ្នៃនៅក្នុងអាគារកំពស់ ៦ ជាន់ដែលនៅក្នុងភូមិ Dongwuyao នេះហើយគេក៏ឃើញមានកន្លែងឆ្នៃគ្រឿងផ្ទុះផងដែរនៅក្នុងជាន់ក្រោមដីនៃអាគារដដែលនេះ។អ្នកដែលរងរបួសទាំង ៣៤ រូបត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលដែលត្រូវបានគេរកឃើញ ហើយក្នុងនោះមាន ២ នាក់កំពុងតែមានស្ថានភាពធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatime