ពត៌មានពីបុរសចំណាស់ម្នាក់ត្រូវបានគេសម្លាប់ដោយប្រើ Excavator កាលពីថ្ងៃទី ១៥ ទើបនឹងបានបែកធ្លាយចេញជាសាធារណៈកាលពីពេលថ្មីៗនេះ។/បើតាមប្រភពពត៌មានពីវែបសាយត៍របស់ចិនបានអោយដឹងថាបុរសចំណាស់ម្នាក់ត្រកូល Li ត្រូវបានគេប្រើ Excavator សម្លាប់ដោយសារគាត់ធ្វើការប្រឆាំងមិនអោយគេវាយផ្ទះរបស់គាត់ចោល។ ប្ដីប្រពន្ធគ្រួសារ Li នេះបានមកនៅផ្ទះនេះជាង ១៥ ឆ្នាំមកហើយដោយផ្ទះគាត់បានជួលពីក្រុមហ៊ុនក្នុងតំបន់។ ហើយកាលពី ២ ឆ្នាំមុននេះក្រុមហ៊ុនដែលជាម្ចាស់ផ្ទះបានក្ស័យធនហើយដោយមិនមានដំណឹងពីការអោយរើចេញពួកគាត់ទាំង ២ នាក់ប្ដីប្រពន្ធបានបន្តរស់នៅក្នុងផ្ទះនោះ។ក្នុងបរិវេណដីផ្ទះនេះប្ដីប្រពន្ធ ១ គូនេះបានចិញ្ចឹមជ្រូកជាង ១០០ ក្បាលដើម្បីចិញ្ចឹមជីវិតជាធម្មតា។ តែកាលពីថ្ងៃទី ១៥ កន្លងមកនេះនៅពេលដែលមានគេយក Excavator មកបំរុងវាយផ្ទះនេះចោលដោយមិនបានអោយដំណឹងមុននោះបានធ្វើអោយពួកគាត់មានការភិតភ័យជាខ្លាំង។ អ្នកស្រី Li ជាប្រពន្ធបានលុតជង្គង់អង្វរអ្នកបើក Excavator កុំអាលទាន់វាយផ្ទះនេះចេញតែគេមិនស្ថាប់ គេគ្រាន់តែប្រាប់មកវិញថាគេគ្រាន់តែធ្វើតាមអ្នកជួលប្រាប់មកតែប៉ុណ្ណោះហើយគេបានប្រាប់ទៀតថាគេត្រូវបានមន្រ្តីទីក្រុងChengguan ជួលអោយមកធ្វើការនេះ។ក្រោយមកអ្វីដែលកើតឡើងគឺការឈ្លោះប្រកែកគ្នាហើយគេមិនបានដឹងច្បាស់ទេថាមានបញ្ហាអ្វីបានកើតឡើងនាពេលនោះគេគ្រាន់តែដឹងថាលោក Li ជាប្ដីត្រូវបានដៃកាយរបស់ Excavator សង្កត់ដល់ស្លាប់។ នៅពេលដែលមានភាពចលាចលអ្នកបើក Exvacator នោះបានអើតក្បាលចេញតាមចំហៀងក្បែរដៃ Excavator ដើម្បីមើលថាមានរឿងអីតែជាអកុសល អ្នកបើកនោះបានជាប់ក្បាលជាមួយនឹងដងដៃចូករបស់ Exvacator ហើយក៏ត្រូវបានស្លាប់ដូចគ្នា។/ខាងមន្រ្តីរដ្ឋបានព្យាយាមប្រកែកយកតែរួចខ្លួនដោយបានប្រាប់ថាខ្លួនមិនបានជួលបុរសអ្នកបើកបរExcavator នោះទេគឺគេគ្រាន់តែអោយជនទី ៣ ជួយរកអោយប៉ុណ្ណោះ។ ហើយចំពោះពត៌មាននេះត្រូវបានគេបិតយ៉ាងជិតឈឹងទើបតែបានបែកធ្លាយកាលពីប៉ុន្មានថ្ងៃមកនេះប៉ុណ្ណោះ។

ដោយ៖ Blankប្រភពពី៖ Chinabuzz