ប្រេស៊ីល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានស្រ្ដីជាច្រើននាក់ បានដោះអាវចេញ រួចដើរក្នុងផ្សារលក់ទំនិញ ដែលធ្វើអោយផ្អើលដល់ក្រុមសន្ដិសុខតាមចាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងអ្នកកាសែត ក៏បានការមកចុះថតផងដែរ។

រឿងរ៉ាវមួយនេះ បានកើតឡើង នៅផ្សារលក់ទំនិញមួយ ក្នុងទីក្រុងSao Paulo ប្រទេសប្រេស៊ីល ស្របពេលនារីពីរ បីនាក់ បាននាំគ្នាស្រាតសម្លៀកបំពាក់ចេញតវ៉ា ចំពោះល្បែងងូតទឹកក្នុងអាង ឬគេអោយឈ្មោះថា Big Brother Gameshow ។

Big Brother Gamshow នេះត្រូវបានគេបង្កើតឡើង តាំងពីឆ្នាំ ២០០៨ ក្នុងតំបន់អឺរ៉ុប ដែលមកដល់ពេលនេះ វាត្រូវបានបែកសាខាជាច្រើនកន្លែង នៅជុំវិញពិភពលោក ហើយព្រមទាំងមានសមាជិកដល់ទៅ១៥០,០០០នាក់ឯណ្ណោះ។ អ្វីដែលគួរអោយគាត់សម្គាល់ និងការចេញតវ៉ា របស់ក្រុមនារីគឺថា ហ្គេមមួយនេះ ហាក់បីដូចជាមានភាពប៉ះពាល់ខ្លះ ដល់សិទ្ធិមនុស្ស (មនុស្សស្រី) និងអំពីហិង្សារមួយផងដែរ។

គួរបញ្ចាក់ផងដែរថា កន្លងមក ក៏មានក្រុមនារីមួយចំនួន ចេញតវ៉ាក្នុងប្រទេសអ៊ុយក្រែនផងដែរ។ នេះជាវីដេអូក្លីប ដែលបង្ហាញអំពី Big Brother Gameshow នៅប្រេស៊ីល សូមចុចដើម្បីមើល៕
ដោយ៖ វត្ដីប្រភព៖ dailymail