ជួនកាល សញ្ញានៃការឈឺបេះដូងអាចបញ្ចេញឱ្យឃើញយ៉ាងច្បាស់ ឧទាហរណ៍ បេះដូងឈប់លោតជាដើម ហើយក្នុងករណីខ្លះ វាមានអាការៈដូច ក្ដៅក្រហាយនៅខាងក្រោយឆ្អឹងជំនីរ។

/

ការឈឺបេះដូង គឺងាយនឹងធ្វើឱ្យមនុស្សស្លាប់ ដោយសារតែគាំងបេះដូង ដូច្នេះ អ្នកគួរតែយល់ដឹងអំពីអាការៈនៃការឈឺបេះដូង ដើម្បីអាចជួយខ្លួនឯង ក៏ដូចជាជួយអ្នកដទៃ។

អាការៈនៃការឈឺបេះដូង មានដូចជា ៖ - ចុកទ្រូង ឈឺត្រង់ទ្រូង ឬស្លាបប្រចៀវ ហើយអាចរាលដាលដល់តំបន់គល់ក និងថ្គាម។- រកកលក្អួត ទល់ពោះ ឈឺត្រង់ពោះ។- ពិបាកដងដង្ហើម និងដង្ហើមញាប់។- បេះញើស។- មានអារម្មណ៍ភ័យៗ គ្មានសុវត្ថិភាព។- ហត់នឿយ។- ពិបាកគេង។- ខួរក្បាលមិននឹងនរ។

នៅពេលដែលខ្លួនអ្នកផ្ទាល់ កំពុងឈឺបេះដូងខ្លាំង ហើយគេត្រូវការជំនួយបន្ទាន់ ដូច្នេះអ្នកត្រូវតែហៅឱ្យគេជួយជាបន្ទាន់។ ប្រសិនអ្នកបានឃើញជនរងគ្រោះម្នាក់កំពុងឈឺបេះដូងខ្លាំង ហើយគេត្រូវការជំនួយបន្ទាន់ នោះអ្នកក៏ត្រូវប្រញាប់ជួយសង្គ្រោះ ដោយធ្វើតាមវិធីខាងក្រោម ៖

១/ ទូរស័ព្ទពេទ្យជាបន្ទាន់

២/ ប្រសិនជនរងគ្រោះមានអាយុច្រើនជាង ១៦ឆ្នាំ ហើយមិនប្រតិកម្មជាមួយថ្នាំ aspirin ឬក៏មិនកំពុងប្រើថ្នាំដែលនាំឱ្យប្រតិកម្មជាមួយ aspirin ចូរឱ្យគេលេបថ្នាំ aspirin មួយគ្រាប់ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បេះដូង។

៣/ នៅពេលបេះដូងរបស់ជនរងគ្រោះឈប់លោត ប្រសិនអ្នកដឹងអំពីវិធីជួយសង្គ្រោះដោយ CPR ចូរប្រញាប់ជួយជាបន្ទាន់។ ប៉ុន្ដែប្រសិនអ្នកមិនចេះ អ្នកត្រូវតែស្រែកហៅអ្នកដទៃឱ្យមកជួយ។

សូមទស្សនាស្វែងយល់អំពីវិធីប្រើ CPR ដើម្បីជួយសង្គ្រោះអ្នកដែលកំពុងគាំងបេះដូង

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

រកឃើញវិធីថ្មី ដើម្បីលុបរឿងអាក្រក់ ចេញពីខួរក្បាល

វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ KH